en     km
en     km

ស្ដ្រី​វ័យក្មេង​ចាប់ផ្ដើម​បង្ហាញ​ឆន្ទៈ​ចូលរួម​នយោបាយ ​(មានសំឡេង)

Share

ភ្នំពេញ៖ នៅថ្ងៃទី០២ មិថុនា នេះគឺជាថ្ងៃចុងក្រោយ នៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង ១២។ ក្នុងចំណោមដំណើរនៃយុទ្ធនាការរឃោសនារកសំឡេងឆ្នោត គេសង្កេតឃើញស្ដ្រីវ័យក្មេងបានចូលរួមសកម្មភាពយ៉ាងផុលផុសដោយ បង្ហាញពីការគាំទ្ររបស់ខ្លួនទៅលើគណបក្សនយោបាយដែលខ្លួនពេញចិត្ដ។ ស្ត្រីវ័យក្មេងទាំង នេះ បានចូលរួមហែក្បួនរបស់គណបក្ស ប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ។ ពួកគេបង្ហាញអារម្មណ៍រំភើប និង មានមោទនភាពដែលបានចូលធ្វើសកម្មភាព នយោបាយនៅថ្ងៃនេះ។

សម្ដេច ហ៊ុន សែន និងស្រ្ដីសកម្មនារីបក្សប្រជាជន

សម្ដេច ហ៊ុន សែន និងស្រ្ដីសកម្មនារីបក្សប្រជាជន

«គាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត ឈ្នះ ឈ្នះ ឈ្នះ» នេះជាសារបន្លឺឡើងដោយស្ដ្រីនៃអ្នកកាន់ឧឃោសនស័ព្ទដែលចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ យុទ្ធនាការដែលនឹងបញ្ចប់នៅថ្ងៃទី០២ មិថុនានេះ មានមនុស្សចូលរួមច្រើនជាង ១០ម៉ឺននាក់ ហើយក្នុងនេះក៏មានស្ដ្រីច្រើនពាន់នាក់ផងដែរ។

ស្ដ្រីម្នាក់មានវ័យប្រមាណជាង ៣០ឆ្នាំ គឺអ្នកស្រី មួង ស្រីដែន បាននិយាយទាំងស្នាមញញឹមក្នុងក្បូនដង្ហែបក្សកាន់អំណាចនេះថា ថ្វីត្បិតតែអាកាសធាតុក្ដៅខ្លាំងយ៉ាងណាក៏ដោយ តែអ្នកស្រីមិនរុញរាក្នុងការមកចូលរួមក្បូនដង្ហែនេះទេ។ អ្នកស្រី មួង ស្រីដែន៖ «ស្រឡាញ់គាត់ហ្មង និយាយទៅ ហើយពេញចិត្ដដែលចង់មកចូលរួមហែទោះបីក្ដៅក៏ដោយ និយាយទៅអាណត្ដិហ្នឹងចង់ឲ្យគាត់ជាប់ទៀត»។
cpp
ជាមួយគ្នានេះស្ដ្រីវ័យក្មេងមួយរូបទៀតគឺកញ្ញា សាន ស្រីតូច អាយុ២៤ឆ្នាំ រស់នៅក្នុងខណ្ឌទួលគោកដែលទៅចូលរួមក្បូនដង្ហែគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កញ្ញាទៅចូលរួមព្រោះតែមានជំនឿចិត្ដលើគណបក្សនេះថា នឹងដឹកនាំប្រទេសបានល្អតទៅមុខទៀត។ កញ្ញា សាន ស្រីតូច ៖«ខ្ញុំជឿ១០០% ថាឈ្នះទៀតព្រោះអីគណបក្សមានអ្នកគាំទ្រច្រើន ហើយគេក៏ស្រឡាញ់ច្រើនដែរ អញ្ចឹងគេនឹងបន្ដគាំទ្រគាត់ទៀត»។

មិនខុសគ្នាដែរកញ្ញា ផន ស្រីនិត រស់នៅក្នុងភូមិព្រែកថ្មី ទើបតែចូលរួមក្បូនដង្ហែបក្សជាលើកដំបូង បាននិយាយថា ការមកហែបក្សនៅថ្ងៃនេះទោះជាថ្ងៃក្ដៅបន្តិចក្ដីក៏ប៉ុន្ដែកញ្ញា មានអារម្មណ៍រំភើបព្រោះបានចូលរួមគាំទ្រគណបក្សដើម្បីជាការលើកទឹកចិត្ដឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបន្ដទៀត។  កញ្ញា ផន ស្រីនិត ៖«និយាយទៅថ្ងៃនេះរីករាយមែនទែន ដែលបានមកហែគណបក្ស ព្រោះអ្វីប្រជាជនខ្មែរមួយគំន បានមកហែគណបក្សដើម្បីលើកទឹកចិត្ដដល់គណបក្សប្រជាជន ដូចជាសម្ដេច ហ៊ុន ដើម្បីឲ្យគាត់ជាប់ឆ្នោត»។
ok
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ ២០១៦ មានឈ្មោះអ្នកបោះឆ្នោតសរុបជិត ៨លាននាក់ ក្នុងនោះស្ត្រីមានចំនួនជាង ៤លាននាក់ ។ ប្រជាពលរដ្ឋមានសិទ្ធិគាំទ្រគណបក្សនយោបាយស្របទៅតាមឆន្ទៈរបស់ខ្លួន។

នៅថ្ងៃនេះដែរគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំនៅកម្ពុជា ក៏ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតធំដែរ គឺបានជួបជុំគ្នានៅម្ដុំវត្ដចាស់ ជាមួយសកម្មជន សកម្មនារី ជាច្រើនម៉ឺននាក់។

ក្បូនដង្ហែរបស់គណបក្សសង្រ្គោះជាតិ
ក្បូនដង្ហែរបស់គណបក្សសង្រ្គោះជាតិ

ក្នុងយុទ្ធនាការនេះកញ្ញា វណ្ណា វ័យ២០ឆ្នាំ បាននិយាយថា កញ្ញាចូលរួមដង្ហែបក្សនាពេលនេះព្រោះតែស្រឡាញ់គោលនយោបាយបក្សនេះ។ កញ្ញា វណ្ណា៖«សម្រាប់ការមកនេះគឺស្រឡាញ់គាំទ្របក្សហ្នឹង ហើយជាងនេះខ្ញុំគិតថា អាចជួយជាតិយើងបាន»។

កញ្ញា ស្រីរដ្ឋ ជានិស្សិតឆ្នាំទីបី បាននិយាយដោយភាពជឿជាក់ថា  កញ្ញាចូលរួមដង្ហែបក្សគឺដើម្បីបង្ហាញពីការចង់បានរបស់កញ្ញា សម្រាប់ការដឹកនាំប្រទេស។  កញ្ញា ស្រីរដ្ឋ ៖«ប៉ុន្ដែនិយាយរួមទៅខ្ញុំមិនចង់បានប្រទេសអីដែលអស្ចារ្យទេ ប៉ុន្ដែស្រុកខ្មែរខ្ញុំគិតថា ល្អ តែវានៅខ្វះ និយាយរួមឲ្យតែបានពាក់កណ្ដាលប្រទេសគេទៅវាបានហើយ»។
cnrpp
ជាងនេះកញ្ញាបន្ដថា ការមកចូលរួមក្បូនដង្ហែគណបក្សនាពេលនេះគឺជាការស្ម័គ្រចិត្ដដែលគ្មានអ្នកណាបង្ខំ ឬទិញទឹកចិត្ដឡើយ។ កញ្ញាថា ខ្លួនកំពុងតែទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតឈានចូលមកដល់។ «និយាយរួមទៅដោយសារតែខ្ញុំចង់ផ្លាស់ប្ដូររបបមួយហ្នឹង ខ្ញុំអត់ចង់ចាំបន្ដទៀតទេ ព្រោះ ៥ឆ្នាំយូណាស់ សម្រាប់ប្រជាជន និយាយរួមទៅកុំថាឡើយប្រាំឆ្នាំ សូម្បី១ថ្ងៃខ្ញុំបន់ឲ្យតែដល់ថ្ងៃបោះឆ្នោតឆាប់ៗ»។
okk
ក្រៅពីបក្សធំ ២នេះ គណបក្សផ្សេងៗទៀតមាន ក៏មានយុទ្ធនាការរកសំឡេងថ្ងៃនេះដែរ ដោយមានស្ត្រី ជាច្រើនចូលរួម។

សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងចាប់ផ្ដើមនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលការិយាល័យបោះឆ្នោតទូទាំងប្រទេសនឹងចាប់ផ្ដើមបើកដំណើរការពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតលើកនេះមានគណបក្សនយោបាយចំនួន ១២បានចូលរួមប្រកួតប្រជែង ក៏ប៉ុន្ដែមានតែគណបក្សនយោបាយធំៗ ពីរប៉ុណ្ណោះដែលបានដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ បានទូទាំងប្រទេសចំនួន ១៦៤៦ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕

Share

Image
Image
Image