en     km
en     km

កូនប្រុស​ម្នាក់​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​គីស្ថាន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​

Share

ប៉ាគីស្ថាន ៖ កូនប្រុសម្នាក់របស់នាយករដ្ឋន្ត្រីនៃប្រទេសប៉ាគីស្ថាន ត្រូវបានរដ្ឋអាជ្ញាកោះហៅមកសាកសួរករណីពុករលួយ ដែលនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងអ៊ីស្លាមបាបាត។

pakeystan

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Hassan Nawaz បានឡើងមកបំភ្លឺនៅការិយាល័យរដ្ឋអាជ្ញានៅថ្ងៃទី ២មិថុនា នេះ ដោយមានការចោទសួរជាច្រើនអំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់លោក ថាត់ បានមកពីប្រភពអ្វី។ ដោយសាររឿងនេះ មានសមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សកាន់អំណាច បានគំរាមចៅក្រម ដោយសារចៅក្រម ព្យាយាម សាកសួរអំពី កុងធនាគាររបស់គ្រួសារ។

ឪពុករបស់ជននេះគឺនាយករដ្ឋមន្ត្រី Nawaz Sharif ដែលថ្មីនេះ លោកមានជម្លោះជាមួយចៅក្រមតុលាការកំពូល ដោយសាររឿងលោក Sharif រងការគាបសង្កត់ ឱ្យលាលែងពីតំណែង។ ជម្លោះ រវាងលោក និងតុលាការ គឺ ដោយសារលោកត្រូវបានចោទករណីធ្វើឱ្យធ្លាយឯកសារសម្ងាត់របស់សមាគមគណៈមេធាវី ដែលកូនប្រុសលោកជាប្រធាន៕ BBC

 

Share

Image
Image
Image