en     km
en     km

លោក​ ត្រាំ​ប្រកាស​ថា ​អា​មេ​រិ​ក​សម្រេច​ដកខ្លួន​ពី​សន្ធិសញ្ញា​អាកាសធាតុ​ ក្រុងប៉ារីស​

Share

ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសថា អាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីអាកាសធាតុនៃក្រុងប៉ារីស ដែលចំហរនេះ គេមើលឃើញថា ជាការផ្លាស់ប្ដូរគោលនយោបាយមួយ នាំឱ្យ អាមេរិកមានគន្លាតពី សហគមន៍អន្តរជាតិ។

us-trump

លោកត្រាំ និយាយថា អាមេរិកគួរតែបញ្ឍប់សទ្ធិសញ្ញាដ៏អាក្រក់មួយនេះ ហើយចាប់ផ្តើមធ្វើការងារថ្មីមួយទៀត។

លោកត្រាំ ថា៖« ខ្ញុំមិនមានមនាសិការល្អទេដើម្បីគាំទ្រសទិ្ធសញ្ញានេះ ព្រោះ ដូចជា ការដាក់ទណ្ឌកម្មទៅលើអាមេរិក»។

ទាក់ទិន រឿងនេះ លោកត្រាំបាន វាយប្រហារប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលថា ធ្វើឱ្យអាមេរិកទទួលរងគ្រោះ។

លោកត្រាំ ថា៖« ចំពោះសទ្ធិសញ្ញានេះ សហរដ្ឋអាមេរិក មិនដាក់បន្ទុកសេដ្ឋកិច្ចលើខ្លូនឯងឡើយ ។ យើងកំពុងដើរចេញ តែយើងក៏ត្រូវរង់ចាំមើលថា តើការចរចាមានលក្ខណៈស្មើភាពឬទេ បើមានវាពិតជាល្អ តែបើកគ្មានគឺមិនអីនោះទេ»។

សហរដ្ឋអាមេរិកគឺជាប្រទេស ទី២ក្នុងការបញ្ជេញឧស្ម័នបន្ទាប់ពីប្រទេសចិន ។ ការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ អាចមានបញ្ហាប៉ះពាល់យ៉ាងខ្លាំង ដល់ការកំណត់ និងការកាត់បន្ថយនៃការកើនកំដៅជាសកល៕

 

Share

Image
Image
Image