en     km
en     km

​ជំនួប​ដូ​ណា​ល់​ត្រាំ​ និង​មេ​ដឹក​វៀតណាម​ផ្ដោត​លើ​បញ្ហា​កូរ៉េ​ខាងជើង​

Share

ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១មិថុនា នេះថា បញ្ហាកូរ៉េខាងជើងគឺជាប្រធានបទសំខាន់ដែលលោកត្រូវពិភាក្សាជាមួយនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន ស៊ុនផុក ។

លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ស៊ុនផុក នាយករដ្ឋមន្រ្ដីវៀតណាម ។ រូបភាពពី news.zing.vn
លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ស៊ុនផុក នាយករដ្ឋមន្រ្ដីវៀតណាម ។ រូបភាពពី news.zing.vn

តាមសារព័ត៌មាន The Korea Herald ចុះផ្សាយថា លោកត្រាំ និងលោក ង្វៀន ស៊ុនផុក បានជួបគ្នានៅឯសេតវិមានដោយមេដឹកនាំទាំងពីរមានប្រធានបទជាច្រើនលើកមកនិយាយ ប៉ុន្ដបញ្ហាកូរ៉េខាងជើងគឺជារឿងមួយដែលមេដឹកនាំទាំងពីរត្រូវតែលើកមកពិភាក្សា។

លោក ត្រាំ បាននិយាយនៅចំពោះមុខមេដឹកនាំវៀតណាមរូបនេះថា គឺជាកិត្តិយសមួយដែលនាយករដ្ឋមន្ដ្រីវៀតណាមបានមកដល់សេតវិមានអាមេរិក ហើយបានអង្គុយជជែកគ្នាដោយផ្ទាល់នៅការិយាល័យពងក្រពើ បានពិភាក្សាគ្នាពីបញ្ហាពាណិជ្ជកម្ម ។ តែបញ្ហាកូរ៉េខាងជើងជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយហើយចាំបាច់ត្រូវពិនិត្យឡើងវិញ ។

កាលពីដើមសប្ដាហ៍នេះ មុនពេលនាយករដ្ឋមន្ដ្រី ង្វៀន ស៊ុនផុកទៅកាន់អាមេរិក ក្រសួងការបរទេសវៀតណាមបានចេញសេចក្ដីថ្លែងការណ៍ដោយទទូចឱ្យសហគមន៍អន្ដរជាតិរួមគ្នាផ្ដោតលើបញ្ហាកូរ៉េខាងជើង គឺធ្វើយ៉ាងណាឱ្យប្រទេសផ្ដាច់ការមួយនេះបញ្ឈប់ការសាយភាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែ ក្រសួងការបរទេសវៀតណាម បានទទូចថា មានតែការចរចាប៉ុណ្ណោះ អាចបញ្ចប់បាននូវស្ថានភាពប្រឈមមុខដាក់គ្នាផ្នែកកងទ័ព៕

 

Share

Image
Image
Image