loader

គ​.​ជ​.​ប​ ៖​ អ្នក​សង្កេតការណ៍​ជាតិ​និង​អន្ដជាតិ​មានការ​កើនឡើង​ជាង​៧​ម៉ឺ​៤​ពាន់​នាក់​

ភ្នំពេញ ៖ថ្ងៃទី ០៤ មិថុនា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ ក្នុងរយៈពេលនេះដែរ គេឃើញមានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បានចុះឈ្មោះចូលរួម ឃ្លាំមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ដែលនឹកស្មានមិនដល់រហូតដល់ ៧ម៉ឺន៤ពាន ៦៦៦នាក់។នេះបើតាមការលើកឡើងរបស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំជាមួយសហគមន៍អន្ដរជាតិ នៅរសៀលថ្ងៃទី ៣១ ឧសភា ម្សិលមិញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប

លោក ហង្ស ពុទ្ធា បានឱ្យដឹងទៀតថា អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ មានការកើនឡើង ពី ៥ម៉ឺន ទៅដល់ ៧ម៉ឺន ៤ពាន់ ៦៦៦នាក់ ។ សម្រាប់អ្នកសង្កេតអន្ដរជាតិដែលមកពី សហគមន៍អឺរ៉ុប អាមេរិក និង ជប៉ុន មានជាង ១០០នាក់ ក្នុងនោះមកពីសហគមន៍អឺរ៉ុប មានចំនួន១៨នាក់ អាមេរិមាន ចំនួន ៩៤ នាក់ និងប្រទេសជប៉ុន មានចំនួន ១៣នាក់។

តាមលោក ហង្ស ពុទ្ធា ក្រៅពីអ្នកសង្កេតការណ៍ជាតិដែលមកពីអង្គការស៊ីវិលផ្សេងៗ និងអ្នកសង្កេតការណ៍អន្ដរជាតិហើយនោះ គឺ មានការចូលរួមបន្ថែមពីអ្នកអង្កេតការណ៍ ខាងគណបក្សនយោបាយផងដែរ ។

តាមលោក ហង្ស ពុទ្ធា អ្នកអង្កេតការណ៍មកពីគណបក្សនយោបាយ សរុប មានចំនួន ៥ម៉ឺន ៨ពាន់ ៤១០នាក់ ក្នុងនោះ អ្នកអង្កេតការណ៍បម្រុងនៅខាងក្រៅការិយាល័យមានប្រមាណជា ៤ម៉ឺ ៦ពាន់ ៦៦៦នាក់។

ជុំវិញរឿងនេះ ក្រសួងមហាផ្ទៃបានប្រកាសដាក់ពង្រាយកងកម្លាំងប៉ូលីសជិត ៤ម៉ឺននាក់ ដើម្បីការពារការិយាល័យបោះឆ្នោត និងសុវត្ថិភាពការបោះឆ្នោត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x