en     km
en     km

វៀតណាម​ និង​អា​មេ​រិ​ក​ឈាន​ដល់​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ ៨​ពាន់​លាន​ដុល្លារ​

Share

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន ស៊ុនផុក ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃនេះ ត្រូវបានរាយការណ៍មកថា ប្រទេសអតីតសង្គ្រាមត្រជាក់នៅឥណ្ឌូចិនទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ គឺ នូវទឹកប្រាក់ ៨ពាន់លានដុល្លារអាមេរិក។

លោក ង្វៀន ស៊ុនផុក នាយករដ្ឋមន្រ្ដីវៀតណាម (ខាងឆ្វេង) និងលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក (ស្ដាំ) ។ រូបភាពពី Thai TheNation
លោក ង្វៀន ស៊ុនផុក នាយករដ្ឋមន្រ្ដីវៀតណាម (ខាងឆ្វេង) និងលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក (ស្ដាំ) ។ រូបភាពពី Thai TheNation

មន្ដ្រីរបស់អាមេរិកមួយរូប លោក job killer បាននិយាយថា កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅចំពោះវត្តមានលោកដូណាល់ត្រាំ និងនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន ស៊ុនផុក នៅពេលដែលមេដឹកនាំវៀតណាមបានទៅកាន់សេតវិមាន។ តែមន្ដ្រីរូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ។

វៀតណាមគឺជាសមាជិកនៃដៃគូរសេដ្ឋកិច្ចអន្ដរទ្វីប TPP ដែលជាសមាគមន៍ពាណិជ្ជកម្មផ្ដួចផ្ដើមដោយ លោក អូបាម៉ា តែពេលនេះ គឺ លោក ត្រាំ បានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះ ហើយដោយអាមេរិកសម្រេចចាប់យកកិច្ចព្រមព្រៀងទ្វេភាគី ។
លោក ង្វៀន ស៊ុនផុក គឺជាមេដឹកនាំដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានទៅជួបលោកត្រាំនៅសេតវិមាន ៕ Thai the Nation

 

Share

Image
Image
Image