loader

គ​.​ជ​.​ប​៖​គណបក្ស​ប្រជាជន​ប្ដឹង​ទៅ​គជ​ប​កើនឡើង​ជិត​៥០​បណ្ដឹង​

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បបានឱ្យដឹងថា គណបក្សប្រជាជាជនកម្ពុជាបានប្ដឹងមក គជប មានចំនួនច្រើនជាងគេ បើធៀបនឹងគណបក្សផ្សេងៗទៀត គឺ មាន ៤៨ពាក្យបណ្ដឹង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

លោកហង្សពុទ្ធាបានប្រាប់អ្នកសារព័ត៌មានថា គិតមកដល់ ថ្ងៃទី៣០ ឧសភា គ.ជ.ប បានទទួលពាក្យបណ្ដឹង ចំនួន ៦៥ បណ្ដឹង ហើយ មានតែ ៣គណបក្ស ដែលបានដាក់ពាក្យបណ្ដឹង គឺ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ៤៨បណ្ដឹង គណបក្សសង្គ្រោះជាតិ ១៤ បណ្ដឹង គណបក្សហ្វ៊ុនស៊ិនប៉ិច ១បណ្ដឹង និងពលរដ្ឋបានប្ដឹងចំនួន ២ បណ្ដឹង។

តាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ពាក្យបណ្តឹទាំងនោះប្ដឹងទៅលើបញ្ហា មិនឲ្យជូនដំណឹង ៣ថ្ងៃមុនការដង្ហែក្បួនឃោសនា មិនគោរពប្រតិទិនការហែឆ្លងឃុំ ការរារាំង ការជេរប្រមាថ។ លោក បន្តថា គណៈកម្មាធិការរៀបចំបោះឆ្នោតដោះស្រាយបាន ២៤ បណ្ដឹង។ តែលោកថា បើធៀបនឹងអាណត្តិមុន គឺ គ.ជ.ប ទទួលបានពាក្យបណ្ដឹងដល់ទៅ ៤០០០ បណ្ដឹង។

ដំណើរឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល១៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x