en     km
en     km

ទូត​ធំៗ​ចំនួន ​៣​ ជា​ម្ចាស់​ជំនួយការ​បោះ​ឆ្នោត​ចោទសួរ​គ​.​ជ​.​ប​អំពី​ការ​ពង្រាយ​ប​ប៉ូលិស​ថ្ងៃ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនដែលជាប្រទេសផ្ដល់ជំនួយជួយបច្ចេកទេសការបោះឆ្នោតនៅកម្ពុជាចោទសួរទៅគ.ជ.ប អំពីការដាក់កំលាំងសន្ដិសុខនៅក្នុងបរិវេណការបោះឆ្នោត។ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង៣ បានចោទសួរដូចនេះ នៅក្នុងជំនួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់គ.ជ.ប កាលពីរសៀលថ្ងៃ ពុធ ទី ៣១ ឧសភា។

ទីស្នាក់ការ គ.ជ.ប នៅក្នុង បរិវេនក្រសួងមហាផ្ទៃ។
ទីស្នាក់ការ គ.ជ.ប នៅក្នុង បរិវេនក្រសួងមហាផ្ទៃ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ. ជ. ប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពីជំនួបនោះថា ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងជប៉ុនបាន លើកឡើងអំពីការដាក់ពង្រាយកងសន្ដិសុខប្រដាប់ដោយអាវុធនៅពេលបោះឆ្នោតដែលលោកថាមន្ដ្រីទូតទាំងនោះបានចោទសួរ ថាតើកងសន្ដិសុខទាំងនោះមានកាន់អាវុធក្នុងដៃនោះទេហើយដាក់ពង្រាយរបៀបណានៅការិយាល័យបោះឆ្នោត។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា សន្ដិសុខស្លៀកពាក់ស៊ីវិលម្នាក់ៗ ឈរ១៥ម៉ែត្រពីការិយាល័យបោះឆ្នោតហើយពីរនាក់ទៀតដែលម្នាក់ៗមានកាន់កាំភ្លើងឈរចំងាយ ១០០ម៉ែត្រពីការិយាល័យបោះឆ្នោត។លោកថា នេះជាការពន្យល់ទៅមន្ដ្រីបរទេសទាំងនេះ។យ៉ាងណាក៏ដោយលោកហង្សពុទ្ធាអះអាងថា នឹងធ្វើអោយការបោះឆ្នោតប្រព្រឹត្តទៅភាពសេរីនិងត្រឹមត្រូវ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្រសួងនេះនឹងដាក់ពង្រាយកងប៉ូលីស និងកងរាជអាវុធហត្ថជាង ៣ម៉ឺន៣ពាន់នាក់នៅទូទាំងប្រទេស គឺនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ទី ៤មិថុនា ចុងសប្ដាហ៍នេះ ។ការដាក់ពង្រាយនេះនាំអោយក្រុមឃ្លាំងមើលសិទ្ធិមនុស្សនិងអង្កការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាព្រួយបារម្ភថា ពីរូបភាពភ័យខ្លាចដល់អ្នកបោះឆ្នោត។ យ៉ាងណា លោក ហង្ស ពុទ្ធាថា ប្រទេសណាក៏គេដាក់ពង្រាយកងប្រដាប់អាវុធយការពារសណ្ដាប់ធ្នាប់ថ្ងៃបោះឆ្នោតដែរ៕

Share

Image
Image
Image