en     km
en     km

សហរដ្ឋអាមេរិក​និង​ចិន​ ចាប់ផ្តើម​រក​វិធានការ​ថ្មី​ទៀត​គាបសង្កត់​កូរ៉េ​ខាងជើង​

Share

ក្រុងញ៉ូយក៖ សហរដ្ឋអាមេរិក និងប្រទេសចិន ចាប់ផ្តើមពិភាក្សាគ្នាហើយនៅថ្ងៃនេះ  ដើម្បីស្វែងរកវិធានការធ្ងន់ធ្ងរថែមទៀតដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បន្ទាប់ពីប្រទេសផ្តាច់ការមួយនេះ បានបាញ់សាកល្បងកាំជ្រួចជាថ្មីទៀតកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ 

us

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា ចិន កំពុងតែជំរុញទីក្រុងព្យុងយ៉ាង ឲ្យទំលាក់ចោល ភាពរឹងរូសរបស់ខ្លួន មកចរចាជាមួយសហរដ្ឋអាមេរិក ឲ្យទាន់ពេលវេលាដើម្បីបញ្ឈប់ការបាញ់សាកល្បងកាំជ្រួចអន្តរទ្វីប។ លោកស្រី បានប្រាប់អ្នកសារព័ត៌មានថា ពេលវេលាដែលកូរ៉េខាងជើងត្រូវបោះបង់ចោល ភាពមានះរបស់ខ្លួនគឺ មកដល់ហើយ។

អាមេរិក ចង់ឲ្យចិន ដាក់ការគាបសង្កត់ ទៅលើកូរ៉េខាងជើងជាថ្មីម្តងទៀតនេះ ព្រោះអាមេរិក យល់ថា ចិនអាចមានឥទ្ធិពលទៅលើកូរ៉េខាងជើងនៅឡើយ៕CNA

 

Share

ព័ត៌មានទាក់ទង

Image