en     km
en     km

សាលាក្រុងប្រកាសឱ្យពលរដ្ឋបញ្ជៀសចរាចរពេលក្បួនដង្ហែរគណបក្សកាន់អំណាចទៅដល់

Share

ភ្នំពេញ៖ ដើម្បីបញ្ជៀសបាននូវការកក់ស្ទះចរាចរ រក្សាបានសុវត្ថិភាព សន្តិសុខ របៀបរៀបរាយ និងសណ្តាប់ធ្នាប់ សាធា រណ បានល្អប្រសើរ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើឱ្យប្រជា ពលរដ្ឋ អ្នកធ្វើដំណើរតាមមហាវិថី និងផ្លូវមួយចំនួន ត្រូវបញ្ជៀសចរា ចរបណ្តោះអាសន្នពេលក្បួនដង្ហែររបស់គណបក្ស ប្រជាជនកម្ពុជាទៅដល់។

គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។
គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។

ក្បួនដង្ហែរដែលមានសមាជិកគ្រោងចូលរួមប្រមាណ ១៥ ម៉ឺននាក់ នឹងជួបជុំគ្នានៅលើមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌពោធិ៍សែនជ័យ។

ក្បួននេះនឹងចាប់ដង្ហែរតាមមហាវិថីព្រះមុន្នីវង្ស រហូតដល់រង្វង់មូលជ្រោយចង្វារត្រើយខាងលិច បត់ឆ្វេងតាមផ្លូវលេខ ៧០ និងផ្លូវលេខ២៧៣ ហើយបត់ឆ្វេងតាមផ្លូវលេខ៥១៦ និងបត់ឆ្វេងតាមផ្លូវលេខ២៨៩។

ក្បួននេះនឹងបន្តដំណើរតាមក្រោមស្ពានអាកាស ៥ មករា មហាវិថីម៉ៅសេទុង ដល់ភ្លើងស្តុបទេពផន បត់ស្តាំតាមផ្លូវលេខ ១៨២ និងបត់ឆ្វេងតាមផ្លូវលេខ ២៧១ ដល់ស្ពានស្ទឹងមានជ័យ បត់ស្តាំចូលផ្លូវវេងស្រេង ដល់រង្វង់មូលចោមចៅ រួចក្បួននឹងរំសាយតាមលំនៅដ្ឋានរៀងៗខ្លួននៅទីនោះ។

ក្បួនដង្ហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី ០២ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង ៦ ព្រឹក រហូតដល់បិទកម្មវិធី។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ គណបក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ មានចំនួន ១២ គណបក្ស។ ប៉ុន្តែមានតែគណបក្សធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសចំនួន ១៦៤៦ ឃុំសង្កាត់៕

 

Share

Image
Image
Image