en     km
en     km

អា​មេ​រិ​ក​សាកល្បង​បាញ់​កាំជ្រួច​មុន​បាញ់​ទម្លាក់​កាំជ្រួច​កូរ៉េ​ខាងជើង​

Share

មន្ត្រីអាមេរិកនិយាយថា កាលពីថ្ងៃម្សិលមិញ ( ទី ៣០ ឧសភា ) សហរដ្ឋអាមេរិក បានសាកល្បងបាញ់កាំជ្រួចអន្ដរទ្វីប ( ICBM ) ដែលជាប្រព័ន្ធការពារមានប្រសិទ្ធិភាពបំផុតប្រឆាំងនឹងកាំជ្រួចរបស់គូសត្រូវ។

us-korea

ភ្នាក់ងារការពារជាតិ (MDA) បាននិយាយថា កាំជ្រួចនេះ គឺ ប្រភេទបាញ់កំទេចកាំជ្រួចដោយបាញ់ចេញពីមូលដ្ឋានទ័ពអាកាសនៅ រដ្ឋការលីហ្វ័ញ៉ា ។

មន្ទីរប៉ង់តាហ្គូននិយាយថា ការសាល្បងនេះ ធ្វើឡើង តាមការគ្រោងទុក ប៉ុន្ដែមិនមែនជាការគំរាមប្រទេសណាមួយនោះទេ។ តែការបាញ់សាកល្បងនេះធ្វើឡើងស្របពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចអន្ដរទ្វីបជាថ្មីទៀតកាលពីថ្ងៃម្សិលមិញ។

នេះជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានបញ្ចេញព័ត៌មានអំពីការបាញ់កាំជ្រួចអន្ដរទ្វីបរបស់ខ្លួនចំពេលដែលសហរដ្ឋអាមេរិកគំរាមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង៕BBC

Share

Image
Image
Image