en     km
en     km

​រៀង​រាល់​ឆ្នាំ​មនុស្ស​ជាង​ ៧​លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំជក់​

Share

ភ្នំពេញ៖តាមរបាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមនុស្សជាង ៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ដែលតួលេខនេះ ត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង ៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំ។

រូបភាពពី Health Cambodia.com ។
រូបភាពពី Health Cambodia.com ។

តាមរបាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាដែលចេញផ្សាយនៅឆ្នាំ២០១៧ នេះ ដដែល ការប្រើប្រាស់ថ្នាំជក់ គឺជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូបដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬកំរិតនៃការអប់រំឡើយ។

តាមរបាយការណ៍នោះដដែល ការប្រើប្រាស់ថ្នាំជក់នាំមកនូវទុក្ខវេទនាជំងឺ និងការស្លាប់ គ្រួសារក្រីក្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ចំណែកការដាំថ្នាំជក់តម្រូវឱ្យប្រើថ្នាំសម្លាប់សត្វល្អិត និងជីដែលអាចបំពុល កសិករ និងទឹក។ ជារៀងរាសល់ឆ្នាំការដាំថ្នាំជក់ ប្រើដី ទំហំ ៤, ៣ លានហិកតា ដែលជាលទ្ធផលនាំអោយមានការកាប់បំផ្លាញព្រៃឈើជាសកលពី ២ភាគរយ និង ៤ភាគរយ នៃចំនួនព្រៃឈើសរុបទូទាំងសកលលោក។លើសពីនេះ ផលិតកម្មថ្នាំជក់បានបន្សល់នូវកាកសំណល់រឹងជាង ២លានតោនក្នុង ១ឆ្នាំៗ ដែលវាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។

ក្នុងចំណោមប្រជាជនជាង ១៥លាននាក់ កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ច្រើនជាង ២លាននាក់ នេះបើតាមទិន្នន័យនៃវិទ្យាសា្ថនជាតិស្ថិតិនៃក្រសួងផែនការឆ្នាំ២០១៤។ មនុទូទាំងពិភពលោកទទួលស្គាល់ថា ថ្នាំជក់ ជាកត្តាហានិភ័យបង្កជំងឺមិនឆ្លង ពិការភាព និងការ ស្លាប់។ ផ្ទុយមកវិញ គ្រោះថ្នាក់នៃផលិតផលថ្នាំជក់ ចំពោះការអភិវឌ្ឍប្រទេសជាពិសេស វិស័យសេដ្ឋកិច្ច បែរជាមិនសូវត្រូវបានលើកយកមកពិភាក្សា៕

Share

Image
Image
Image