ការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ឬ រដ្ឋាភិបាល គឺជាទម្រង់នៃការឡើងកាន់អំណាច ដោយ អហិង្សា និង ស្រប តាមឆន្ទៈរាស្ត្រទៀតផង។ តែការបង្កហិង្សា ឬ ចលាចលនយោបាយ ដ៏អាក្រក់ គឺជាចលនានាំឱ្យមានការធ្វើរដ្ឋ ប្រហារ ឬការបង្កសង្រ្គាម។ ព្រឹត្តិការណ៍នេះ នាំឱ្យមានការខកខាននៃការបោះឆ្នោត។ សម្រាប់ភូមិសាស្ត្រនយោបាយ តំបន់អាស៊ី អាគ្នេយ៍ មិនធ្លាប់មានសង្គ្រាមអំឡុងបោះឆ្នោតទេលើកលែងរដ្ឋប្រហារលទ្ធផលបោះឆ្នោតនៅឆ្នាំ ១៩៩០ នៅ ប្រទេស ភូមា ដែលជារបបសឹក។
តើប្រទេសសមាជិកអាស៊ានណាខ្លះដែលធ្លាប់ឆ្លងកាត់បដិវត្តន៍ នៃការផ្ដួលរំលំអំណាចរដ្ឋរបស់ខ្លួន?
រយៈពេល ២ ទសវត្សចុងក្រោយនេះ គេសង្កេតឃើញភាពរំជើបរំជួលនៃការផ្លាស់ប្ដូរអំណាចរដ្ឋនៅបណ្ដាប្រទេសជាសមា ជិកសមាគមអាស៊ានមានសភាពផុសផលយ៉ាងខ្លាំង ដូចជាការផ្លាស់ប្ដូរមេដឹកនាំនៅប្រទេសភូមាចុង នៅឆ្នាំ ២០១៥ ដែលនាំ មកនូវការផ្ទេរអំណាចមួយប្រកបដោយការទទួលខុសត្រូវរបស់ពួកយោធា។
តាមរយៈនេះហើយ គេថា តំបន់អាស៊ីអាគ្នេយ៍មិនឃើញមានសង្គ្រាមកើតឡើងទេ ចំពោះប្រទេសកំពុងធ្វើដំណើរឆ្ពោះទៅ រកការបោះឆ្នោតដែលយកឆន្ទៈរាស្ដ្រជាធំ។
ប្រទេសភូមា
នៅប្រទេសភូមាឆ្នាំ ១៩៩០ ដែលកាលនោះ គណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី ឈ្នះឆ្នោតលើពួកយោធានិយម ។ នៅពេលនោះ ពួកយោធាបានធ្វើរដ្ឋប្រហារ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយ ចាប់ក្រុមប្រឆាំងដាក់ពន្ធនាគារ។
សំរាប់ការបោះឆ្នោតរបស់ប្រទេសនេះនៅថ្ងៃ ៨ វិច្ឆិកាឆ្នាំ ២០១៥ ត្រូវបានមើលឃើញថា បាននាំមកនូវជោគជ័យដ៏ធំនៃ ប្រជាធិបតេយ្យតំបន់អាស៊ីអាគ្នេយ៍ ព្រោះពេលនោះពួកយោធា និងគណបក្សរបស់ពួកយោធា បានយល់ព្រមអោយមានការ បោះឆ្នោតនៅក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍អន្ដរជាតិរាប់រយនាក់។ ប៉ុន្ដែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលធ្វើ អោយពិភពលោកស្ងប់ស្ងែងនៃការផ្ទេរអំណាចនោះគឺដោយសារការផ្សះផ្សាជាតិ។
ប្រទេសភូមា បានឆ្លងកាត់ការធ្វើរដ្ឋប្រហារ និងបះបោរចំនួន ៤ ដង គឺនៅឆ្នាំ ១៩៦២,១៩៧៤, ១៩៨៨ និង ១៩៩០។
ប្រទេសហ្វីលីពីន
បើនិយាយពីការបោះឆ្នោតនៅប្រទេសហ្វីលីពីន គឺមានភាពសេរី និងយុត្តិធម៌យ៉ាងខ្លាំងបើធៀប និងប្រទេសដទៃទៀតនៅ ក្នុងតំបន់។
អំឡុងឃោសនាបោះឆ្នោត និងការបោះឆ្នោតរបស់ប្រទេសសាធារណរដ្ឋមួយនេះ តែងតែមានហិង្សាកើតឡើង។ តែមិនមាន ការធ្វើរដ្ឋប្រហារ ឬ សង្គ្រាមអំឡុងបោះឆ្នោតនោះទេលើកលែងតែបដិវត្តន៍អំណាចប្រជាជនមួយគត់នៅឆ្នាំ ១៩៨៦ ដែល ទំលាក់ការដឹកនាំផ្ដាច់ការរបស់ប្រធានាធិបតី Ferdinand Marcos ដែលពេលនោះប្រជាជនហ្វីលីពីនងើបបះបោរនៅទូទាំង ប្រទេស ដោយមានកងទ័ពចូលរួមជាមួយប្រជាជនផងដែរទោះបីពេលនោះ Marcos បានបញ្ជាកងទ័ពអោយបង្រ្កាប ប្រជា ជនខ្លួនឯងក៏ដោយ។
អ្វីដែលធ្វើអោយកងទ័ពចូលរួមជាមួយជនស៊ីវិល គឺ ពេលនោះមានឧត្តមសេនីយ៍មួយចំនួនមិនសហការជាមួយលោក Ferdinand Marcos។ មុនដល់ការទម្លាក់ Marcos គឺមានការតវ៉ា និងធ្វើបាតុកម្មជាប់ៗគ្នា តាំងពីឆ្នាំ ១៩៨៣ ហើយត្រូវបាន ទម្លាក់នៅឆ្នាំ ១៩៨៦។ ប្រធានាធិបតីឡើងកាន់អំណាច តាមរយៈការបោះឆ្នោត គឺលោកស្រី Corazon Aquino។ ប្រធានាធិ បតីនេះត្រូវបានមើលឃើញថា នាំមកនូវរបបប្រជាធិបតេយ្យស្អាតស្អំជាងគេ។ ប្រទេសសាធារណរដ្ឋនេះឆ្លងកាត់ ការរំជើប រំជួលនយោបាយដ៏ហិង្សាចំនួន ២១លើកបើរាប់ពីឆ្នាំ ១៩៦៥ មក។
ប្រទេសឥណ្ឌូនេស៊ី
ការបោះឆ្នោតនៅប្រទេសសាធារណរដ្ឋដ៏ធំមួយនេះ ក៏មិនផ្ដើមអោយមានសង្គ្រាមនោះដែរ លើកលែងតែបដិវត្តន៍ ប្រជាជន ទំលាក់ប្រធានាធិបតីផ្ដាច់ការ ស៊ូហាតូ នៅឆ្នាំ ១៩៩៨ ហើយក្រោយៗមកទៀតមិនមានការបះបោរក្នុងអំឡុងការ បោះឆ្នោត នោះទេ។
លោក ស៊ូហាតូ បានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតី ស៊ូកាណូ នៅឆ្នាំ១៩៦៥ ហើយក្រោយ មកលោកបានរៀបចំអោយមានការបោះឆ្នោតគ្រប់អាណត្តិទាំងអស់។ តែក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់លោកកាន់ តែអាក្រក់នោះ គឺអំណាចផ្ដាច់ការបក្សពួកនិយមនិងធ្វើអោយកើតមានអំពើពុករលួយជាប្រព័ន្ធដែលធ្វើអោយមហាជន ប្រទេសឥស្លាមមួយនេះបះបោរទំលាក់លោកនៅឆ្នាំ ១៩៩៨។
នេះជាបុព្វហេតុនៃការបះបោរក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥស្លាមដ៏ធំនៅអាស៊ីនេះ មានរដ្ឋប្រហារ ៣ លើក គឺ ១៩៥០ ១៩៦៥ និង១៩៩៨។
រាជាណាចក្រថៃ
បើនិយាយអំពីសង្គ្រាមក្នុងអំឡុងបោះឆ្នោតសំរាប់រាជាណាចក្រថៃ គឺមិនដែលកើតមានទេលើកលែងតែការធ្វើរដ្ឋប្រហារ ក្រោយការបោះឆ្នោតតែប៉ុណ្ណោះ។ រាជាណាចក្រនេះឆ្លងកាត់ការបះបោរនិងការធ្វើរដ្ឋប្រហារ ២១ លើកមកហើយបើគិតពីឆ្នាំ ១៩៣៣ មក។ ជាការកត់សំគាល់នៅឆ្នាំ ១៩៧៦ មានការធ្វើរដ្ឋប្រហារដ៏ធំចំនួនពីរដងដែលជាព្រឹត្តិការណ៍បង្ហូរ ឈាមនៅ ពេលនោះ។ រដ្ឋប្រហារពេលនោះហើយគឺជាការទប់ទល់ឥទ្ធិពលរបស់ពួកកុម្មុយនីស។ រដ្ឋប្រហារចុងក្រោយគឺក្រោយការបោះឆ្នោតដែរនៅឆ្នាំ ២០០៦និងឆ្នាំ ២០១៤ គឺពួកយោធាធ្វើរដ្ឋប្រហាររំលាយគណៈរដ្ឋមន្ដ្រី របស់លោក ថាក់ ស៊ីនស៊ីណាវាត្រា និង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា។ ដើមចមនៃការធ្វើរដ្ឋប្រហារនោះគឺដោយសារប្រទេសនេះ ធ្លាក់ក្នុងស្ថានភាពនៃការបែកបាក់គ្នាយ៉ាងខ្លាំងក្នុងចំណោម អ្នក នយោបាយ។ បច្ចុប្បន្នពួកយោធាសន្យាអោយមានការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០១៨។
រាជាណាចក្រនេះ ច្រើនកើតមានអំពើបះបោរ ក្រោយការបោះឆ្នោត ព្រោះនិន្នាការ ២ មិនចុះសម្រុងគ្នា គឺ និន្នារបស់ក្រុមអាវ ក្រហម និង ក្រុមអាវលឿងដែលនិយមស្ដេច។
ប្រទេសឡាវ
ប្រទេសឡាវក៏មានអំពើបះបោរ និងរដ្ឋប្រហារផងដែរគឺរហូត ៩ ដងឯណោះប៉ុន្ដែរដ្ឋប្រហារភាគច្រើនមិនបានសំរេចនោះទេ។ ប្រទេសឥណ្ឌូចិន មួយនេះរងឥទ្ធិពលធ្ងន់ធ្ងរដោយសារសង្គ្រាមត្រជាក់។ ប្រទេសនេះពុំដែលមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យម្ដងណានោះទេ ចាប់តាំងពី ១៩៧៥ មក។ មេដឹកនាំកើតចេញ ពីការតែងតាំងរបស់បក្ស ប៉ុន្តែមានការគ្រប់គ្រងអំណាចបាន ១០ ឆ្នាំទើបដូរម្ដង។
ប្រទេសវៀតណាម
ប្រទេសវៀតណាមនៅពេលដែលពិភពលោកជួបវិបត្តិនៃសង្គ្រាមត្រជាក់ គឺប្រទេសជាប់កម្ពុជាមួយនេះមានអំពើ បះបោរ យ៉ាងតិច ៦ ដងក្នុងនោះមានរដ្ឋប្រហារ ៣ ដង។ ប្រទេសនេះជាមេកុម្មុយនីសនៅឥណ្ឌូ ចិនហើយជាប្រទេសដែលមាន ឥទ្ធិ ពលនៃសង្គ្រាមត្រជាក់ខ្លាំងក្លាជាគេ។ លទ្ធិកុម្មុយនីស្តវាយលុកចូលប្រទេសនេះយ៉ាងខ្លាំងក្លា តាមរយៈមនោគមន៍វិជ្ជា ហូ ជីមិញ និង ទ្រឹស្ដី ម៉ាឡេនីន។ រហូតមកដល់ពេលនេះវៀតណាមប្រកាន់របបសង្គមនិយម គឺមិនមានការបោះឆ្នោត និងផ្ទេរ អំណាចរដ្ឋតាមរយៈការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាជននោះទេ។ មេដឹកនាំរាប់ពីប្រធានាធិបតីនាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភា អាចកាន់អំណាចបាន ២ អាណត្តិ ក្នុងរយៈ ១០ឆ្នាំ ដោយការសម្រេចរបស់មហាសន្និបាតបក្ស និងសភា ប្រជាជន។
ប្រទេសស្រីលង្កា
ប្រទេសនេះ ទោះស្ថិតនៅតំបន់អាស៊ីខាងត្បូងក្ដី តែស្ថានភាពកាន់កាប់អំណាចរដ្ឋប្រហាក់ និង ប្រទេស ក្នុងតំបន់អាស៊ីអា គ្នេយ៍ដែរ។ ប្រទេសប្រតិបត្តិពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួននេះ ធ្លាប់ធ្លាក់ចូលក្នុងភ្លក់ភ្លើងជិត៣០ឆ្នាំ ដែលស្គាល់តែទុក្ខវេទនាយ៉ាង ខ្លាំង។ ប្រទេសនេះហៀបនឹងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៤ ដោយសារ តែប្រធានាធិបតី មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតហើយ រៀចបចំធ្វើរដ្ឋប្រហារអ្នកឈ្នះឆ្នោត។ ប៉ុន្តែរដ្ឋប្រហារមិនបានសម្រេច ដោយសារតែកំលាំងប្រជាជនដែលស្រលាញ់សន្ដិភាពរួមទាំងកងទ័ពផងដែរ មិនបានសហ ការជាមួយអ្នកធ្វើរដ្ឋប្រហារ។ អ្នករៀបចំធ្វើរដ្ឋប្រហារ គឺប្អូនប្រុសរបស់លោក ម៉ាហិនដា រៃយ៉ាប៉ាសេ ប្រធានាធិបតីចាញ់ឆ្នោត ដែល លោកជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
សរុបសេចក្ដីទៅ បើយោងតាមការស្រាវជ្រាវការបះបោរកើតមានតិចតួចក្នុងអំឡុងបោះឆ្នោត ប៉ុន្ដែមិនបង្កឱ្យមានសង្រ្គាម នោះទេ។
នៅតំបន់អាស៊ីអាគ្នេយ៍ កាលសម័យសង្រ្គាមត្រជាក់ទស្សវត្ស ៦០, ៧០, ៨០ និង ៩០ តែងតែមានការបះបោររបស់ប្រជាជន ប្រឆាំងនឹងរដ្ឋអំណាច ប៉ុន្ដែការបះបោរពេលនោះ កើតចេញពីការបំផុសបំផុលនៃមនោគមវិជ្ជាកុម្មុយនីស្ដ ដែលមានឥទ្ធិពល ខ្លាំងក្លា ហើយផ្ដើមឱ្យមានការធ្វើរដ្ឋប្រហារ ឬក៏ផ្ដួលរលំអំណាចរបស់រដ្ឋាភិបាលនៅគ្រានោះ។ តែចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់មក គឺ តំបន់អាស៊ីអាគ្នេយ៍ មិនមានសង្រ្គាមកើតឡើងដោយសារ ការបោះឆ្នោត ឬការ មិនផ្ទេរអំណាចនោះទេ លើកលែងតែងការធ្វើរដ្ឋប្រហាររបស់ពួកយោធាភូមា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ ១៩៩០ ដែលគណបក្សប្រឆាំងរបស់លោកស្រី អង់ ស៊ានស៊ូជី ឈ្នះឆ្នោតហើយពួកយោធាក្រាញអំណាច ថែមទាំងចាប់អ្នកឈ្នះ ឆ្នោតដាក់គុកទៀតផង។
យ៉ាងណាក៏ដោយភូមាក្លាយជាប្រទេសគំរូមួយនៅក្នុងតំបន់ ដែលមានការផ្ទេរអំណាចដោយរលូន និងដោយសន្ដិវិធីពីគណ បក្សរបស់ពួកយោធាទៅអោយអ្នកឈ្នះឆ្នោត ដែលធ្វើអោយសហគមន៍អន្ដរជាតិសាទរយ៉ាងខ្លាំង៕