loader

នាវាចម្បាំងដ៏ធំ USS Nimitz នឹងទៅដល់ សមុទ្រកូរ៉េ ឆាប់ៗនេះហើយ

ក្រុងវ៉ាស៊ីនតោន៖ ខណៈកូរ៉េខាងជើង បន្តបាញ់កាំជ្រួចផ្គើនបំរាមអន្តរជាតិជាថ្មីទៀត ក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ជូននាវាចម្បាំងដ៏ធំ មួយគ្រឿងទៀតគឺនាវា USS Nimitz  ដែលនឹងទៅដល់ សមុទ្រកូរ៉េ ឆាប់ៗនេះហើយ។

ក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ជូននាវាចម្បាំងដ៏ធំ មួយគ្រឿងទៀតគឺនាវា USS Nimitz ទៅ សមុទ្រកូរ៉េ ។ ប្រពភរូបភាព៖ IBT Times
ក្រុងវ៉ាស៊ីនតោន បានសម្រេចបញ្ជូននាវាចម្បាំងដ៏ធំ មួយគ្រឿងទៀតគឺនាវា USS Nimitz ទៅ សមុទ្រកូរ៉េ ។ ប្រពភរូបភាព៖ IBT Times

នាវា USS Nimitz  ដែលផ្ទុកយន្តហោះ ចំនួន ៦០គ្រឿង និង កាំជ្រួចរាប់រយដើម  នឹង ទៅចូលរួម ជាមួយនាវា USS Carl Vinson និងUSS Ronald Reagan  ដែលនៅលើសមុទ្រកូរ៉េ រួចមកហើយ។  ចំណែកឯ នាវា មុជទឹកមហាយក្យ USS Michigan ក៏បាន ទៅដល់ សមុទ្រកូរ៉េផងដែរ។

មេបញ្ជាការ ប្រចាំនាវា Nimitz លោកអនុសេនីយ៍ ឯក Kevin Lenox និយាយថា នាវានេះ ត្រូវដាក់ពង្រាយ សមុទ្រ ប៉ាស៊ីហ្វិច ហើយចាំសហការជាមួយ នាវា USS Carl Vinson និងUSS Ronald Reagan ប្រសិនបើ មានអ្វីកើតឡើង។

សហរដ្ឋអាមេរិក កម្រ បញ្ជូននាវា Nimitz ទៅ ក្រៅប្រទេសណាស់ លើក លែង អាមេរិករៀបចំធ្វើសង្រ្គាម ទ្រង់ទ្រាយធំ៕ ប្រភព: IBT Times

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x