en     km
en     km

មន្ត្រី​បក្សសង្គ្រោះជាតិ​ត្រូវឃុំ​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត

Share

សាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចឃុំខ្លួនបណ្តោះអាសន្នមន្រ្តីបក្សសង្រ្គោះជាតិ មួយរូប នៅរសៀលថ្ងៃចន្ទ័នេះ។ ការឃុំខ្លួនបន្ទាប់ពីមន្ត្រីនយោបាយមូលដ្ឋានរូបនោះបានបង្កគ្រោះថ្នាក់ចរាចរណ៍លើកុ មារាមួយរូបក្នុងខេត្តពោធិ៍សាត់។

លោក យ៉ាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់
លោក យ៉ាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់

ក្រោយពីធ្វើការសាកសួររយៈពេលពេញមួយថ្ងៃនៅថ្ងៃចន្ទ័នេះ សាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដិកាឃុំខ្លួន លោក យ៉ាន់ សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិប្រចំាខេត្តពោធិ៍សាត់ក្រោមបទចោទប្រកាន់បើកបរបណ្តាល ឲ្យអ្នកដទៃមានរបួស។

ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីសកម្មជននយោបាយរូបនេះបានបង្កគ្រោះថ្នាក់ចរា ចរណ៍លើកុមារអាយុ៦ឆ្នាំមួយរូប។ ប៉ុន្តែឱពុកម្តាយកុមាររងគ្រោះមិនបានដាក់ ពាក្យបណ្តឹងនោះទេ។

កាលពីថ្ងៃសៅរ៍ទី២៧ ខែឧសភា  លោក យ៉ាន់ សេងហ៊ត បានបើករថយន្តបុកក្មេងប្រុស មួយរូបក្នុងពេលដែលរូបលោកត្រឡប់ពីជួបសកម្មជនគណបក្សប្រឆាំងក្នុងឃុំក្រពើ២ ស្រុកវាលវែង។ ក្នុងពេលនោះកុមារារូបនេះបានរត់ឆ្លងផ្លូវហើយកុមារា បានទទួល រងរបួសនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។

តុលាការសង្ស័យថាប្រធានគណបក្សខេត្ត នៃគណបក្សសង្គ្រោះជាតិ លោកយ៉ាន់ សេងហ៊ត មានស្ថានទម្ងន់ទោសតាមមាត្រា៨៣នៃច្បាប់ចរាចរណ៍ផ្លូវគោក។

អ្នកនំាពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន  បានផ្តល់បទ សម្ភាសន៍ ឱ្យវិទ្យុស្រ្តីនៅថ្ងៃទី ២៩ ឧសភា ឆ្នំា២០១៧នេះថា ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ លោក     សុន នាថធាវី បានចេញដីកាសម្រេចឃុំខ្លួន បណ្តោះអាសន្ន ទៅលើមន្រ្តីបក្ស សង្គ្រោះជាតិ   រយៈពេល ៤ខែ ទោះបីជាក្រុមគ្រួសារជនរងគ្រោះ មិនបានដាក់ពាក្យប្តឹង ទៅតុលាការយ៉ាងណាក៏ដោយ  តែបទល្មើសទាក់ទងការបង្កគ្រោះ ថ្នាក់ចរាចរណ៍ នេះជាបទល្មើសព្រហ្មទណ្ឌដែលព្រះរាជអាជ្ញាគាត់ដើរតួនាទីដើមបណ្តឹងអាជ្ញា។ «ពីបទបើកបរបណ្តាលឱ្យរបួសដល់អ្នកដទៃមានស្ថានទម្ងន់ទោសរយៈពេល៤ខែហ្នឹងជាអំទ្បុងពេលដែលគាត់បំពេញតួនាទីស៊ើបសួរមិនមែនឃុំខ្លួនទាល់តែគ្រប់៤ខែនោះទេហើយរយៈពេលហ្នឹងគាត់អាចមានសិទ្ធិអាចសុំនៅក្រៅឃុំបណ្តោះអាសន្ន»។

មេធាវីមន្រ្តីបក្សឆំាង លោកសំ សុគង់ អធិប្បាយថា ការឃុំខ្លួនមន្ត្រីគណបក្សសង្គ្រោះ ជាតិនៅពេលនេះជារឿងអយុត្តិធម៌។ «កាលដែលសម្រេចឃុំខ្លួនគឺជារឿង មួយដែលមិន អាចទទួលយកបានទេដោយសារតែគាត់ហ្នឹងជាបេក្ខជន ដែលហៅថាជាប្រតិបត្តិ នៅ ក្នុងខេត្តហ្នឹងហើយក៏ជាបេក្ខជនមួយក្នុងការបោះឆ្នោតនៅថ្ងៃខាងមុខហ្នឹងដែរ»។
នេះជាករណីទី១ហើយដែលមន្ត្រីគណបក្សប្រឆាំងត្រូវចោទប្រកាន់និងឃុំខ្លួនក្នុងអំឡុង ពេលដែលគណបក្សនយោបាយនានាកំពុងធ្វើការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ការឃោសនាដែលបានឈានដល់ថ្ងៃទី១០ ហើយនឹងបិទបញ្ចប់នៅថ្ងៃ ទី២ខែមិថុនា។

បើតាមអ្នកស្រីសុខ ស្រីណា ម្តាយរបស់កុមាររងគ្រោះ ឱ្យដឹងថាមុនពេលកើតហេតុ កូន របស់អ្នកស្រីបានដើរឆ្លងផ្លូវស្រាប់តែមានទ្បានដែលមានបិទស្ទីកឃ័រគណបក្សសង្គ្រោះជាតិបានបុកកូនអ្នកស្រីបណ្តាលឱ្យរបួសត្រង់ផ្ទៃមុខ និងត្រង់ក្បាល ដេរប្រមាណ ជាង ១០០ថ្នេរ ហើយកូនអ្នកស្រីកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបក្នុងពេលនេះ។«ខ្ញុំអត់បានដាក់ពាក្យប្តឹងទេព្រោះពេលដែលបុកភ្លាមហ្នឹងប្អូនខ្ញុំជិះម៉ូតូទៅតាមទៅគាត់អត់បានឈប់ទេគាត់ថាចាំនិយាយគ្នានៅប៉ូលីសហើយយប់បន្តិចទៀតក្រុមសាច់ញ្ញាតិគាត់ទាក់ទងមកថាព្រមចេញថ្លៃព្យាបាលឱ្យកូនខ្ញុំអញ្ចឹងទៅខ្ញុំសម្រេចចិត្តមិនដាក់ពាក្យប្តឹងទេ។ ខ្ញុំចង់សម្របសម្រួលឱ្យយោគយល់គ្នាទៅវិញមក»។

មេធាវីមន្រ្តីបក្សឆំាង លោកសំ សុគង់ បានឲ្យដឹងថាលោកនឹងប្តឹងទាស់ប្រឆាំង នឹងការ សម្រេចចិត្តរបស់សាលាដំបូងខេត្តពោធិ៍សាត់នេះ៕

Share

Image
Image
Image