en     km
en     km

ចិនប្រាប់អាមេរិកទុកពេល១០០ថ្ងៃទៀត ដើម្បីនិយាយជាមួយកូរ៉េខាងជើងឡើងវិញ

Share

ទីក្រុងញ៉ូយ៉ក៖ ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បន្តបាញ់កាំជ្រួចជាថ្មីទៀត កាលពីថ្ងៃអាទិត្យ ទី២៨ឧសភា  ក្រុម ប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោស យ៉ាងខ្លាំង តែ សម្រាប់ ចិន ជាសមាជិក អចិន្ត្រៃយិ៍ បាន ទទូចឱ្យអាមេរិកបន្តអត់ធ្មត់ ដោយទុកពេល ឱ្យ១០០ថ្ងៃដើម្បី និយាយជាមួយកូរ៉េ ខាងជើង។

កូរ៉េខាងជើងបាញ់កំាជ្រួច កាលពីថ្ងៃអាទិត្យ ២៨ ខែ ឧសភានេះ។ប្រភពរូបភាព៖ cbcnews
កូរ៉េខាងជើងបាញ់កំាជ្រួច កាលពីថ្ងៃអាទិត្យ ២៨ ខែ ឧសភានេះ។ប្រភពរូបភាព៖ cbcnews

តែបើតាម បណ្ដាញផ្សាយព័ត៌មាននានា  តំណាង ចិនបាន បន្តនិយាយដូចនេះ ប៉ុន្តែ បានទទូចថា ដំណោះស្រាយការទូតជារឿងចាំបាច់ បំផុតដើម្បី ធ្វើថប់ថយ ភាពតានតឹងលើ ឧបទ្វីប កូរ៉េ ។

តែសម្រាប់តំណាងអាមេរិក នៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ព្រមានថា ក្រុងព្យុងយ៉ាង កំពុងតែ រំលោភធ្ងន់ធ្ងរ បំរាមអន្តរជាតិ ហើយកំពុងរុញ អាមេរិក ឱ្យឆ្លើយតប។

លោកស្រីប្រើពាក្យថា « កុំញុះ អាមេរិក ឱ្យធ្វើសង្រ្គាម ជាអ្នកឱ្យសោះ »។ សម្រាប់លោក ដូណាល់ត្រាំបានហៅ ទង្វើរបស់ កូរ៉េខាងជើងថា កំពុងប្រមាថ ចិន ដែលជាចៅហ្វាយរបស់ខ្លួន។

ការបាញ់កាំជ្រូចកាលពីថ្ងៃអាទិត្យគឺជាលើកទី៣ហើយ នៅក្នុងរយៈពេល តែ២សប្ដាហ៍     ប៉ុណ្ណោះ។ ការបាញ់នេះ ត្រូវបានមើលឃើញថា ជាការផ្គើន នឹងសហគមន៍អន្តរជាតិ៕

Share

Image
Image
Image