loader

លទ្ធ​ភាព​ផ្ទុះ​សង្គ្រាម​ក្រោយ​ការបោះឆ្នោតគឺជា​ប្រធានបទ​ក្តៅ​គគុក​នៅរាជបណ្ឌិត​សភា

ភ្នំពេញ៖អ្នកសិក្សាជាន់ខ្ពស់កម្ពុជាបានអះអាងនៅថ្ងៃច័ន្ទនេះថាកម្ពុជាអាចប្រឈម នឹងការផ្ទុះសង្គ្រាមបើសិនជាមានការញោះញុង នយោបាយបែបណានោះ។

សេចក្តីអះអាងនេះបានជួយគាំទ្របន្ថែមលើការលើកឡើងរបស់សម្តេចហ៊ុន សែន ក្នុងអំឡុងពេលបោះឆ្នោត។ ប៉ុន្តែអង្គការឃ្លាំមើលការបោះឆ្នោត និង គណបក្សប្រឆាំងបានច្រានចោលការយល់ឃើញបែបនេះ។

កិច្ចពិភាក្សាតុមូលស្តីពី«គោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នំា ២០១៧» នៅរាជបណ្ឌិត្យសភាគម្ពុជា ថ្ងៃទី ២៩ ខែ ឧសភា ឆ្នំា ២០១៧។ ប្រភពរូប៖ ហ្វេសប៊ុក លោកបណ្ឌិត សុខ ទូច
កិច្ចពិភាក្សាតុមូលស្តីពី«គោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នំា ២០១៧» នៅរាជបណ្ឌិត្យសភាគម្ពុជា ថ្ងៃទី ២៩ ខែ ឧសភា ឆ្នំា ២០១៧។ ប្រភពរូប៖ ហ្វេសប៊ុក លោកបណ្ឌិត សុខ ទូច

ក្រុមបណ្ឌិតនៃរាជបណ្ឌិតសភាបានបន្ទរបន្ថែមសេចក្តីអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាប្រទេសកម្ពុជាអាចប្រឈម នឹងសង្គ្រាម ស៊ីវិល ក្រោយពីការបោះឆ្នោតប្រសិនបើ  មានការញោះញង់ពីគណបក្សនយោបាយ ញុះញង់ឲ្យមានការរើសអើង និងមានទំនាស់ផលប្រយោជន៍។

សេចក្តីអះអាងនេះធ្វើឡើងក្នុងនៅកិច្ចពិភាក្សាតុមូលស្តីពី«គោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នំា ២០១៧» នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃចន្ទ័ទី ២៩ ខែ ឧសភានេះ។

កិច្ចប្រជុំនេះដែលចូលរួមដោយតំណាងគណបក្សនយោបាយចំនួនបួន ក្នុង នោះមានគណបក្សប្រជាជនកម្ពុជា  គណបក្សសង្គ្រោះជាតិ គណបក្ស ប្រជា ធិបតេយ្យមូលដ្ឋាន គណបក្សហ៊្វុនស៊ីនប៉ិក អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល និងសមាជិករាជបណ្ឌិតសភា។

លោក សុខ ទូច បណ្ឌិតសភាចារ្យនៃរាជបណ្ដិត្យសភាកម្ពុជា បានលើកឡើងថា សង្រ្គាមកើតឡើងពីការញុះញង់ពីគណបក្សនយោបាយ។

ដូចគ្នានេះដែរ លោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ចនៃរាជ បណ្ឌិត សភា កម្ពុជា បានលើកឡើងថា ការទំនាស់ផលប្រយោជន៍ណាមួយក៏ អាចបង្ករឲ្យ មានសង្រ្គាមបានដែរ។

ដោយឡែកលោកបណ្ឌិត ស៊ន សំណាង អតីតប្រធានរាជបណ្ឌិតសភា បាន រំលឹកពីប្រវត្តិនៃលទ្ធភាពកើតសង្គ្រាមនៅកម្ពុជា។

ការលើកឡើងរបស់បណ្ឌិតកម្ពុជាទាំងបីរូបហាក់ដូចជាការបន្ថែមទម្ងន់លើសេចក្តីអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពីលទ្ធភាពផ្ទុះ សង្គ្រាមនៅ កម្ពុជា។

សម្តេចហ៊ុន សែន ក្នុងអំឡុងពេលមុននិងក្នុងពេលដែល គណបក្សនយោបាយ កំពុងធ្វើការឃោសនាបោះឆ្នោត បានលើកឡើងថាប្រទេសកម្ពុជា អាចនឹងផ្ទុះ សង្គ្រាមប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។

ក្រុមអង្គការជាតិនិងអន្តរជាតិបានហៅការលើកឡើងនោះថាជាសារនយោបាយដែលមានចរិតគំរាមដល់បរិយាកាសបោះឆ្នោត។

លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ដែលបាន ចូល រួមកិច្ចពិភាក្សាតុមូល ព្រឹកថ្ងៃច័ន្ទនេះដែរ បានលើកឡើងថា សង្រ្គាមនឹង អាចកើតមានមកពីអ្នកនយោបាយផ្ញើរសារញុះញង់ និង រើសអើង ដែល ទំនងជាសំដៅទៅរកគណបក្សប្រឆំាង។

ទោះជាបែបនេះក្តី គណបក្សក្រៅរដ្ឋាភិបាល រួមមាន តំណាងអង្គការខុមហ្វ្រែល គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វិនស៊ិនប៉ិច និងគណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន មិនជឿថា នឹងមានសង្រ្គាមឡើយប្រសិនបើគណបក្សរបស់ លោក ពួកគាត់ឈ្នះឆ្នោត នោះ។

លោកសុន ឆៃ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះ ជាតិបញ្ជាក់ថាមិនមាន សញ្ញាណាមួយដែលបង្កឲ្យមានផ្កាភ្លើងសង្គ្រាមនោះទេ។

ដូចគ្នានេះដែរ លោកផាន់ សិទ្ធី តំណាងគណបក្សហ៊្វុនស៊ីនប៉ិក ដែល ជា គណ បក្សដៃគូ ជាមួយគណបក្សកាន់អំណាច ពន្យល់ថាសង្គ្រាមស៊ីវិល អាចកើត មានទៅរួចលុះណាតែភាគីជម្លោះមានអាវុធទាំងសងខាង។

ដោយឡែក លោក សាម ស៊ុនឌឿន អនុប្រធានគណបក្សប្រជាធិបតេយ្យមូល ដ្ឋានអះអាងស្របគ្នានេះដែរ។

លោកយៀង សុធារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការច្បាប់និងស៊ើបអង្កេតរបស់ អង្គការ ខុមហ្វ្រែលបានឲ្យដឹងនៅក្នុងកិច្ចពិភាក្សាថា  សង្រ្គាមនឹងមិនអាចកើត មាន ឡើយ ប្រសិនបើដំណើរការបោះឆ្នោតប្រកបទៅដោយសេរី ត្រឹមត្រូវ និងយុត្តិ ធម៌ ហើយអ្នកនយោបាយព្រមប្រគល់អំណាចដោយសន្តិវិធីនោះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x