en     km
en     km

លោកស្រី​ ម៉ា​កែ​ល​ ថ្លែង​ថា​ អ៊ឺ​រ៉ុ​ប​មិន​អាច​ពឹងផ្អែក​ទៅ​លើ​ អា​មេ​រិ​ក​ និង​ អង់គ្លេស​បាន​ទៀត​ទេ

Share

អធិការបតីប្រទេស អាល្លឺម៉ង់ លោកស្រី Angela Merkel មានប្រសាសន៍ថា សហភាពអឺរ៉ុប អាចនឹងលែងពឹងផ្អែកទៅលើសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសទាំងស្រុងតទៅមុខទៀត។
makel
លោកស្រី ម៉ាកែល បានបន្ថែមទៀតថា លោកស្រីចង់បានចំណងមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងប្រទេស រុស្សី ផងដែរ ប៉ុន្តែពេលនេះអឺរ៉ុបគួរតែប្រយុទ្ធដើម្បីវាសនារបស់ខ្លួន។
ការបញ្ជេញមតិរបស់លោកស្រី បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធ មិន ព្រមអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ 2015  ស្ដីពីការឡើងកម្ដៅផែនដីនៅឯកិច្ចប្រជុំ G-7។

លោកស្រី ម៉ាកែល ៖« ល្មមដល់ពេលដែលត្រូវឈប់ពឹងផ្អែកទៅលើអ្នកដទៃហើយ។ សហភាពអ៊ឺរ៉ុបរបស់ពួកយើង គឺស្ថិតនៅលើកណ្តាប់ដៃយើងហើយ»៕ BBC

Share

Image
Image
Image