ភ្នំពេញ ៖ តំណាងគណបក្សប្រកួតប្រជែងមួយចំនួន បានបង្ហាញពីគោលនយោបាយរបស់បក្សរៀងៗខ្លួនដើម្បីដោះ ស្រាយបញ្ហាសេវាសុខភាពនៅតាមមូលដ្ឋាន ដែលពួកគេមើលឃើញថា ត្រូវដោះស្រាយជាបន្ទាន់នៅពេលបេក្ខជនឈរ ឈ្មោះ របស់ខ្លួនជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងវេទិកាតុមូលថ្នាក់ ជាតិស្តីពី គណបក្សនយោបាយ រៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ដោយសហ ការជាមួយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅរាជធានីភ្នំពេញថ្ងៃទី ២៧ ឧសភា នេះ។
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ កាន់តែខិតជិតចូលមកដល់ គណបក្សប្រកួតប្រជែងរកសំឡេងឆ្នោត មួយចំនួន បានលើកឡើងពីបញ្ហាសេវាសុខភាពនៅមូលដ្ឋានដែលកំពុងប្រឈមការខ្វះខាតថ្នាំសង្កូវ សម្ភារៈពេទ្យ និងគ្រូ ពេទ្យប្រចាំភូមិឃុំជាដើម។ តំណាងគណបក្សប្រកួតប្រជែងទាំងនោះបានបង្ហាញគោលនយោបាយរបស់ខ្លួន ដោយសន្យា បណ្តុះបណ្តាលគ្រូពេទ្យឱ្យមានវិជ្ជាជីវក្រមសីលធម៌ ផ្តល់ថ្នាំ និងសម្ភារៈឱ្យបានគ្រប់គ្រាន់ពេលខ្លួនជាប់ឆ្នោត។
លោក សួន សេរីដ្ឋា ប្រធានគណបក្សអំណាចខ្មែរ លើកឡើងថា លោកមើលឃើញពីការធ្លាក់ចុះនៃក្រុមសីលធម៌របស់គ្រូ ពេទ្យមួយចំនួន ដែលលោកថាត្រូវធ្វើការកែទម្រង់ពេលមេឃុំខ្លួនបក្សជាប់ឆ្នោត។ លោកបន្តថា គោលនយោបាយរបស់បក្ស គឺត្រូវឱ្យមេឃុំចៅសង្កាត់ជួបប្រជុំជាមួយក្រុមគ្រូពេទ្យជារៀងរាល់ខែ ដើម្បីពង្រឹង និងអប់រំសីលធម៌ ទាំងមន្រ្តីឃុំសង្កាត់ ក្រុម គ្រូពេទ្យ និងមន្រ្តីសេវាកម្មសាធារណថ្នាក់មូលដ្ឋាន ឱ្យចេះស្រលាញ់ប្រជាពលរដ្ឋកុំរើសអើងនិន្នាការបក្សនយោបាយ។
លោក សួន សេរីដ្ឋា៖«គឺមេឃុំចៅសង្កាត់ត្រូវតែមានាករជួបប្រជុំរៀងរាល់ខែជាមួយមន្រ្តីបុគ្គលិកសុខភិបាលក្នុងមណ្ឌល សុខភាពដើម្បីណែនាំ ឱ្យគាត់មានការគោរពនូវក្រមសីលធម៌ វិជ្ជាជីវជាសំខាន់ទី១។ ទី២ ឱ្យគាត់មានការបំរើប្រជាពលរដ្ឋ ដោយមានមនោញ្ចេតនា អាណិតស្រលាញ់ និងមានគុណធម៌ច្បាស់លាស់។»
គណបក្សយុវជនកម្ពុជាតំណាងដោយលោក ហួន ធារិទ្ធិ។ លោកនិយាយថា នៅតាមមន្ទីរពេទ្យមូលដ្ឋានដាច់ស្រយោល គឺ មិនសូវមានថ្នាំសង្កូវ សម្ភារៈ និងគ្រូពេទ្យគ្រប់គ្រាន់នោះទេ ដែលគណបក្សលោកនឹងធ្វើការដោះស្រាយពេលជាប់ឆ្នោតឃុំ សង្កាត់អាណត្តិនេះ។ លោកបន្តថា គោលនយោបាយរបស់បក្សនឹងផ្តល់ប្រាក់ឧបត្ថម្ភពិសេសដល់គ្រូពេទ្យតាមតំបន់ ស្រយោល ដោយផ្តល់ថ្នាំ និងសម្ភារៈឱ្យបានគ្រប់គ្រាន់ដើម្បីលើកទឹកចិត្តគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលពលរដ្ឋ។
លោក ហួន ធារិទ្ធិ៖«ផ្តល់នូវប្រាក់បន្ថែមឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឬក្រុមគ្រូពេទ្យតាមតំបន់ដាច់ស្រយោល ព្រោះគាត់ធ្វើការ នូវឆ្ងាយ។ ជួនកាលប្រាក់ខែគាត់តិចគាត់អត់ទៅទេ អញ្ចឹងតាមតំបន់ដាច់ស្រយោលខ្លះបងប្អូនប្រជាពលរដ្ឋលំបាក ដោយ បញ្ហាមណ្ឌលសុខភាពជួនកាលអតើមាន ពេលមានមណ្ឌលសុខភាពហើយ បែរជាមិនមានពេទ្យវិញ។»
ចំណែកគណបក្សសង្គ្រោះជាតិតំណាងដោយលោក យ៉ែម បុញ្ញឬទ្ធិ លើកឡើងថា មូលហេតុដែលធ្វើឱ្យក្រមសីលធម៌ វិជ្ជា ជីវគ្រូពេទ្យមានការធ្លាក់ចុះ គឺបណ្តាលមកពីប្រាក់បៀវត្តន៍នៅមានកម្រិតទាប ដែលធ្វើឱ្យគ្រូពេទ្យមិនសូវយកចិត្តទុកដាក់ជា មួយអ្នកជម្ងឺ។ លោកបន្តថា ដំណោះស្រាយលើបញ្ហាវិស័យសុខាភិបាលថ្នាក់មូលដ្ឋាននេះ គឺជាប់ពាក់ព័ន្ធនឹងគោលនយោ បាយថ្នាក់ជាតិ ដូច្នេះ គណបក្សសង្គ្រោះជាតិនឹងតំឡើងប្រាក់ខែជូនបុគ្គលិកមន្រ្តីសុខាភិបាលឱ្យបានគ្រប់គ្រាន់ ដើម្បីលុប បំបាត់អំពើពុករលួយក្នុងវិស័យមួយនេះ។
លោក យ៉ែម បុញ្ញរិទ្ធិ៖«យើងត្រូវលើកកម្ពស់ជីវភាព តំឡើងប្រាក់ខែដល់មន្រ្តីរាជការបុគ្គលិកពេទ្យរបស់យើង លោកមាន មធ្យោបាយគ្រប់គ្រាន់ដើម្បីលុបបំបាត់ការគៀបសង្កាត់អ្នកជម្ងឺយកលុយ។»
ទាក់ទងបញ្ហាសុខាភិបាលថ្នាក់មូលដ្ឋាននេះ តំណាងគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត និយាយថា កម្មវិធីនយោ បាយរបស់បក្សកាន់អំណាចនៅថ្នាក់មូលដ្ឋាន រដ្ឋាភិបាលនឹងទម្លាក់ថវិកាបន្ថែមដើម្បីទិញថ្នាំ និងសម្ភារៈដែលមានគុណភាព ល្អដាក់តាមប៉ុស្តិ៍សុខភាពមូលដ្ឋានឱ្យបានគ្រប់គ្រាន់ជូនពលរដ្ឋ។ លោកបន្តថា រាជរដ្ឋាភិបាលក៏មានកម្មវិធីពង្រឹងសមត្ថភាព បន្ថែមដល់បុគ្គលិកពេទ្យ ឱ្យកាន់តែមានគុណភាព និងបច្ចេកទេស ព្រមទាំងក្រមសីលធម៌ផងដែរ ដែលជាផ្នែកមួយនៃតម្រូវ ការរបស់ពលរដ្ឋបានសំណុំពរកន្លងមក។
លោក សុខ ឥសាន្ត៖«គឺយើងខិតខំបណ្តុះបណ្តាលធនធានមនុស្ស គឺបណ្តុះបណ្តាលមន្រ្តីសុខាភិបាលនេះ ដើម្បីធានាទាំង គុណភាព ទាំងបច្ចេកទេស ដើម្បីធានាដល់ការបំរើសេវាសាធារណជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ គណ បក្សដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ មានចំនួន ១២ គណបក្ស។ ប៉ុន្តែមានតែគណបក្សធំៗចំនួនពីរ គឺគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សា ឃុំសង្កាត់ទូទាំងប្រទេសចំនួន ១៦៤៦ ឃុំសង្កាត់៕