en     km
en     km

នាយក​រដ្ឋមន្ត្រី​ វៀតណាមត្រៀម​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​

Share

នាយករដ្ឋមន្ត្រីវៀតណាម ង្វៀនស៊ុនហ្វុក នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែមិថុនា ដើម្បីចូលរួមសន្និសីទមួយស្ដីពីអនាគតតំបន់អាស៊ី ។
hhh
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  បាននិយាយថា ទស្សនកិច្ចនេះធ្វើឡើងតបតាម ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនសូអាបេ ដែលលោក ង្វៀន ស៊ុនហ្វុក នឹងធ្វើដំណើរតបតាមការគ្រោងទុក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបាននាយករដ្ឋមន្ដ្រីជប៉ុន អញ្ជើញចូលរួមផងដែរ។  ចំណែកប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល នៃប្រទេសមាគមអាស៊ាន ក៏ត្រូវបានរដ្ឋាភិបាលជប៉ុនអញ្ជើញចូលរួមដែរ៕

Share

Image
Image
Image