en     km
en     km

កូរ៉េ​ខាងជើង​បាញ់​កាំជ្រួច​អន្តរទ្វីប​ ជា​ថ្មី​ទៀត

Share

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាន បញ្ជាក់កាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើង ពិតជាបានបាញ់ កាំជ្រួចអន្តរទ្វីប មួយលើកទៀតហើយ។ មេបញ្ជាការអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា កាំជ្រួចនោះ គឺជាកាំជ្រូចវង់ប្រតិបត្ដិការខ្លី ដោយវាបានបាញ់ចេញពីតំបន់ Wonsan ហើយរត់បាន ៦នាទី បានធ្លាក់ចូលទៅក្នុងសមុទ្រ នៃប្រទេសជប៉ុន។
misil
ជុំវិញរឿងនេះលោកមេបញ្ជាការ PACOM និយាយថា កាំជ្រួចនេះមិនបានគំរាម ទៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ ប៉ុន្ដែលោកថា គេត្រូវការព័ត៌មានបន្ថែមទៀត។  ជាងនេះលោកមេបញ្ជាការបានបញ្ជាក់ទៀតថា អាមេរិកនិងជប៉ុន កូរ៉េខាងត្បូង សន្យាជារួមគ្នារួចហើយថានឹងតាមដានការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងឲ្យបានច្បាស់លាស់បំផុត។

យ៉ាងណាព័ត៌មានស្ដីពីកូរ៉េខាងជើង ការបាញ់កាំជ្រួចជាថ្មីម្ដងទៀតនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ត្រាំ កំពុងស្វះស្វែងរកការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត។ ប៉ុន្ដែទង្វើរបស់កូរ៉េខាងជើងនេះធ្វើឡើង ក៏ស្របពេលដែលសហរដ្ឋអាមេរិកកំពុងត្រៀមបញ្ជូននាវាចម្បាំងដ៏ធំមួយគ្រឿងទៀតទៅឧបទ្ទីបកូរ៉េផងដែរ គឺនាវា USS Nimitz ៕ ប្រភព Thai The Nation

Share

Image
Image
Image