loader

មន្រ្តីស្រីលង្ការចុះផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់​ជាងពាក់កណ្តាលលាននាក់

កូឡំបូ ៖ ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅចែកជំនួយថ្ងៃអាទិត្យនេះ ដល់ពលរដ្ឋស្រីលង្ការជាងពាក់កណ្តាល លាននាក់ ដែលបានជម្លៀសខ្លួនបន្ទាប់ពីទឹកជំនន់ដ៏អាក្រក់មួយបានវាយមកលើកោះនេះ ដែលបានឆក់យកជីវិតមនុស្ស 126 នាក់កាលពីថ្ងៃសុក្រ។

ភូមិមួយដែលត្រូវបានទឹកជំនន់វាយប្រហារ
ភូមិមួយដែលត្រូវបានទឹកជំនន់វាយប្រហារ

នៅថ្ងៃអាទិត្យនេះមន្រ្តីសមត្ថកិច្ចបាននិយាយថា ក្រុមគ្រូពេទ្យត្រូវបានគេបញ្ជូនទៅកាន់តំបន់ដែលកំពុងរងគ្រោះខ្លាំងបំផុត ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺដែលអាចកើតចេញពីទឹកកង្វក់នោះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Rajitha Senaratne និយាយថា ក្រសួងបានឱ្យអ្នកជំនាញដោះស្រាយស្ថានភាពនេះ។ លោកបន្ថែមថា ជំងឺអាសន្នរោគ និង ការរាគរុសត្រូវបានរារាំងដោយជោគជ័យក្នុងតំបន់គ្រោះទឹកជំនន់នេះ។

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីក៏អាក្រក់បំផុត ដែលមិនធ្លាប់មាន  រយៈពេល 14 ឆ្នាំចុងក្រោយនេះ នៅភាគខាងត្បូង និងភាគខាងលិច ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ 126 នាក់បានស្លាប់។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានចេញសេចក្តីថ្លែងការណ៍ថា មានមនុស្ស 93 នាក់ផ្សេងទៀតបន្តបាត់ខ្លួន ខណៈ ដែលមនុស្ស 50 នាក់រងរបួសហើយកំពុងសម្រាកនៅមន្ទីរពេទ្យ។

យោធាបានដាក់ពង្រាយឧទ្ធម្ភាគចក្រ ទូក ព្រមទាំងរថយន្តផ្ទុកទឹក ដើម្បីត្រៀមសង្គ្រោះប្រជាជន ហើយបានផ្តល់ស្បៀង អាហារ និងរបស់របបប្រើប្រាស់ចាំបាច់ផ្សេងទៀតដល់ជនរងគ្រោះ។

ប្រទេសស្រីលង្កាបានប្រកាសស្វែងជំនួយអន្តរជាតិ។ ប្រទេសឥណ្ឌាក្នុងនាមជាអ្នកជិតខាងបានប្រញាប់ឱ្យនាវាជើងទឹក របស់ខ្លួន ភ្ជាប់ជាមួយនឹងក្រុមពេទ្យមួយក្រុម និងការផ្គត់ផ្គង់ផ្សេងទៀតទៅជួយស្រីលង្ការផងដែរ។

អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងផ្តល់នូវធុងទឹក ធុងចម្រុះទឹក និងកៅស៊ូប៉ាតង់ ខណៈដែលអង្គការ សុខភាព ពិភពលោកនឹងគាំទ្រដល់ក្រុមគ្រូពេទ្យក្នុងតំបន់រងផលប៉ះពាល់នេះ។

ប្រទេសប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានពិភាក្សាជាមួយប្រទេសកូឡុំបូ ដើម្បីផ្តល់ការផ្គត់ផ្គង់សង្គ្រោះដល់ប្រទេសស្រី លង្ការ។ ពេលនេះទីក្រុង Islamabad បានផ្ដល់អង្ករ ១ ម៉ឺនតោន ទៅប្រទេសស្រីលង្កាដើម្បីជួយជនរងគ្រោះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x