en     km
en     km

ប៉ូលីសម៉ាឡេស៊ីចាប់ខ្លួនមនុស្ស ៦ នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម

Share

កូឡាឡាំពួ: យោងតាមសេចក្តីប្រកាសរបស់ប៉ូលីសម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា បុរស៦នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាម។

malysi-pre-012

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Muhammad Muzafa Arieff ជាអ្នកឃ្វាលគោនៅ រដ្ឋ Kelantan, លោកត្រូវបានប្រគល់ខ្លួន បន្ទាប់ពីប៉ូលិសចេញសេចក្តីជូនដំណឹងជាសាធារណៈថា លោកបានភៀសខ្លួនទៅភាគខាង ត្បូង ប្រទេសថៃ បន្ទាប់ពីត្រូវបានចូលរួមនៅក្នុងការរត់ពន្ធអាវុធសម្រាប់ការប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធនៅក្នុង ប្រទេស ម៉ាឡេស៊ី។

ប៉ូលីសក៏បានចាប់ខ្លួនបងប្អូនប្រុសផងដែរ ដែលម្នាក់មានមុខរបរជាគ្រូបង្រៀនសាសនានៅក្នុងរដ្ឋ Perak និងម្នាក់ទៀតជា អ្នកលក់ដូរតាមអនឡាញ ដោយពួកគេបានគាំទ្រដល់សកម្មភាពរបស់ IS និងចលនាក្នុងប្រទេសស៊ីរី និងជាអ្នកដែលបាន ជាប់ទាក់ទងលោក Muhammad Fudhail Omar ។

អាជ្ញាធរជឿថា Muhd Fudhail ត្រូវណែនាំឱ្យអនុវត្តការវាយប្រហារមួយក្នុងរដ្ឋ Sabah កាលពីខែសីហា ហើយថា គាត់នឹង ទទួលបានតួនាទីជាអ្នកដឹកនាំរបស់លោក Muhammad Wanndy Mohammad Jedi៕

Share

Image
Image
Image