en     km
en     km

សភា​អា​មេ​រិ​ក​ប្រាប់​ទៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ទទូច​ឱ្យ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​គោរព​ឆន្ទៈ​របស់​ប្រជាជន​

Share

សមាជិកសភាអាមេរិក ៣រូប ដែលជាសហប្រធាននៃគណៈកម្មការសភាដើម្បីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៥ ឧសភាបានសរសេរលិខិតជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេស លោក Rex. Tillerson ដោយស្នើឱ្យចេញលិខិតប្រាប់ទៅរដ្ឋាភិបាលកម្ពុជាត្រូវគោរពសិទ្ធិពលរដ្ឋកម្ពុជានៅក្នុងការធ្វើសេចក្តីសម្រេចតាមរយៈការបោះឆ្នោត។

usa-ok

លិខិតរបស់សមាជិកសភា៣រូប មានលោក Alan Lowenthal, Steave Chabot, និងលោក Edward R. Royce បានរៀបរាប់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី ៤ មិថុនា គឺជាព្រឹត្តិការណ៍ស្រួចស្រាវថ្មីម្តងទៀតនៃអនាគតប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រទេសនេះស្ថិតក្នុងតំបន់នៃសមាគមអាស៊ីអាគ្នេយ៍ ហើយមានពលរដ្ឋខ្មែរចូលសញ្ជាតិអាមេរិកជាច្រើនម៉ឺននាក់កំពុងរស់នៅអាមេរិកផងដែរ។

តាមលិខិតដដែល អ្នកតំណាងរាស្ត្រអាមេរិក ៣ រូបនេះ ចាត់ទុកថាការបោះឆ្នោតឆ្នាំ២០១៣ បាននាំមកនូវលទ្ធផលបោះឆ្នោតប្រកៀកគ្នាយ៉ាងខ្លាំងរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ទោះបីជាពេលនោះមានភាពមិនប្រក្រតីក្នុងការបោះឆ្នោត ក៏ដោយ។

លិខិតបានបញ្ជាក់ទៀតថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ មេដឹកនាំគណបក្សប្រឆាំងគឺលោកសមរង្ស៊ី និងលោកកឹម សុខា ប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមើលឃើញថាជារឿងនយោបាយ។ ក្នុងន័យនេះទៀតការអនុម័តច្បាប់ ស្តីពីគណបក្សនយោបាយកាលពីថ្មីៗនេះបាននាំឱ្យលោកសម រង្ស៊ី លាលែងពីប្រធានគណបក្ស។ បន្ថែមលើនេះច្បាប់ថ្មីនេះត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់គំរាមកំហែងថ្នាក់ដឹកនាំគណបក្សប្រឆាំង។

សមាជិកសភាទាំង៣រូបនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍នានាដែលថានាយកមន្ត្រីកម្ពុជាប្រើប្រាស់ការសម្លុតបំភ័យអ្នកបោះឆ្នោត ក្នុងនោះការគំរាមកំហែងទៅរកសង្គ្រាមស៊ីវិលបើគណបក្សកាន់អំណាចចាញ់ឆ្នោត។ សមាជិកសភាទាំង៣រូបនេះបន្តទៀតថារដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបញ្ជូនសារដ៏មានសារៈសំខាន់នេះទៅកាន់រដ្ឋាភិបាលកម្ពុជាដើម្បីឱ្យគោរពសិទ្ធិរបស់ពលរដ្ឋកម្ពុជា។

យ៉ាងណាក៏ដោយវិទ្យុស្ត្រីមិនទាន់សុំការស្រាយបំភ្លឺភ្លាមៗពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់សមាជិកសភាអាមេរិកទាំង៣រូបនេះនៅទ្បើយនោះទេ៕

 

Share

ព័ត៌មានទាក់ទង

Image