loader

ក្រសួង​ធនធានទឹក​អំពាវនាវ​​ឱ្យពលរដ្ឋបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះភ្លៀងផ្គរខ្យល់កន្រ្ទាក់​

ភ្នំពេញ៖បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកបានចេញសេចក្ដីជូនដំណឹងឱ្យពលរដ្ឋប្រជានេសាទ និងអ្នកធ្វើដំណើរតាមតំបន់មាត់សមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលកើតមាននៅចន្លោះថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា។sea

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ឱ្យដឹងបន្ដថាជ្រលងសម្ពាធទាប បាន និងកំពុងបង្កើនឥទ្ធិពលគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា។

លក្ខណៈបែបនេះនឹងធ្វើឱ្យអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

ក្នុងនោះបណ្ដារាជធានី-ខេត្ត មួយចំនួន ដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន ឧត្ដរមានជ័យ និងខេត្តសៀមរាប អាចនឹងមានភ្លៀងធ្លាកក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៧។

ដោយឡែកនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ផ្ទៃមេឃនឹងមានសភាអួអាប់ មានភ្លៀង និងខ្យល់បក់បោកខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧ ។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក សូមឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x