en     km
en     km

មនុស្ស ​៤​នាក់​ស្លាប់​នៅ​លើ​កំពូលភ្នំ​Everest​

Share

អ្នកឡើងភ្នំ Everest ៤នាក់ ត្រូវបានរាយការណ៍មកថា បានស្លាប់នៅក្នុងជំរុំរបស់ពួកគេ នៅភ្នំដ៏ខ្ពស់នេះ ដែលនាំឱ្យអ្នកស្លាប់ កើនឡើង ១០នាក់ រយៈពេល ៦ខែចុងក្រោយនេះ។

inter-everest

សាកសពទាំង៤នាក់នោះត្រូវបានរកឃើញដោយក្រុមសង្គ្រោះ ដែលគេបានជួបកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងនេះ។ តាមប្រភព BBC សាកសពទាំង ៤នាក់នេះ ត្រូវបានរកឃើញនៅតំបន់មរណៈ ដែលនៅទីនោះ ពុំមានខ្យល់អ៊ុកស៊ីហ្សែន គ្រប់គ្រាន់ ។

សារព័ត៌មានក្នុងស្រុក ឱ្យដឹងថា សាកសពទាំងនាក់នេះ គឺ ២នាក់ ជាជនបរទេស និង២នាក់ទៀតជាអ្នកជើងភ្នំ ហើយជនបរទេសនោះ គឺ ម្នាក់ជាជនជាតិអូស្ត្រាលី និងម្នាក់ទៀតជនជាតិឥណ្ឌា ។  កាលពីសប្ដាហ៍មុនស្ត្រីម្នាក់អាយុ ៨៥ ឆ្នាំ បានស្លាប់ នៅពេលឡើងជិតដល់កំពូលភ្នំដ៏ខ្ពស់នេះ។

ចាប់តាំងពីឆ្នាំ ១៩២០ ដល់ ឆ្នាំ ១៩៨០ គេរកឃើញមនុស្សស្លាប់ ដោយសារឡើងភ្នំ មាន ២០០នាក់ ហើយសម្រាប់ឆ្នាំ២០១៥ គេរកឃើញ ២៤ នាក់ បានស្លាប់។ តែយ៉ាងណាក៏ដោយ នៅរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្ស ៣៨២ នាក់ បានឡើងដល់ កំពូលភ្នំនេះ បានដោយជោគជ័យ៕

 

Share

Image
Image
Image