អ្នកឡើងភ្នំ Everest ៤នាក់ ត្រូវបានរាយការណ៍មកថា បានស្លាប់នៅក្នុងជំរុំរបស់ពួកគេ នៅភ្នំដ៏ខ្ពស់នេះ ដែលនាំឱ្យអ្នកស្លាប់ កើនឡើង ១០នាក់ រយៈពេល ៦ខែចុងក្រោយនេះ។
សាកសពទាំង៤នាក់នោះត្រូវបានរកឃើញដោយក្រុមសង្គ្រោះ ដែលគេបានជួបកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងនេះ។ តាមប្រភព BBC សាកសពទាំង ៤នាក់នេះ ត្រូវបានរកឃើញនៅតំបន់មរណៈ ដែលនៅទីនោះ ពុំមានខ្យល់អ៊ុកស៊ីហ្សែន គ្រប់គ្រាន់ ។
សារព័ត៌មានក្នុងស្រុក ឱ្យដឹងថា សាកសពទាំងនាក់នេះ គឺ ២នាក់ ជាជនបរទេស និង២នាក់ទៀតជាអ្នកជើងភ្នំ ហើយជនបរទេសនោះ គឺ ម្នាក់ជាជនជាតិអូស្ត្រាលី និងម្នាក់ទៀតជនជាតិឥណ្ឌា ។ កាលពីសប្ដាហ៍មុនស្ត្រីម្នាក់អាយុ ៨៥ ឆ្នាំ បានស្លាប់ នៅពេលឡើងជិតដល់កំពូលភ្នំដ៏ខ្ពស់នេះ។
ចាប់តាំងពីឆ្នាំ ១៩២០ ដល់ ឆ្នាំ ១៩៨០ គេរកឃើញមនុស្សស្លាប់ ដោយសារឡើងភ្នំ មាន ២០០នាក់ ហើយសម្រាប់ឆ្នាំ២០១៥ គេរកឃើញ ២៤ នាក់ បានស្លាប់។ តែយ៉ាងណាក៏ដោយ នៅរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្ស ៣៨២ នាក់ បានឡើងដល់ កំពូលភ្នំនេះ បានដោយជោគជ័យ៕