loader

សម្តេច​ ហ៊ុន​ សែន​ ប្រកាស​មិន​ផ្តល់​អំ​ណាយ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានប្រកាសឈប់ផ្តល់អំណោយជាបណ្តោះអាសន្នក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ដោយសំអាងថា ខុសច្បាប់ស្តីពីការបោះឆ្នោត។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧នេះ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧នេះ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងនៅក្នុងឪកាសជួបសំណេះសំណាលជាមួយគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧នេះ។

សម្តេច ហ៊ុន សែន បន្តថា លោកមិនអាចធ្វើការផ្តល់អំណោយអ្វីមួយតបតាមការស្នើសុំរបស់ពលរដ្ឋទេក្នុងអំឡុងពេលគណបក្សនយោបាយកំពុងដំណើរការឃោសនារកសំលេងឆ្នោត។ សម្តេចបន្តថា សម្តេចមិនហ៊ានផ្តល់អំណោយណាមួយនោះទេ ព្រោះអាចមានអ្នកប្តឹងក្នុងករណីនេះ ហើយប្រការនេះក៏ទាស់នឹងច្បាប់ស្តីពីការបោះឆ្នោតផងដែរ។

មាត្រា ៥០ នៃក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតនិងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ១០លានរៀលឬនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំ ដោយគ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលបង្គាប់ បញ្ជា លួងលោម បោកបញ្ឆោត ឬធ្វើសកម្មភាពតាមគ្រប់មធ្យោបាយទុច្ចរិតផ្សេងទៀតឱ្យអ្នកបោះឆ្នោត បោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយផ្ទុយពីឆន្ទៈរបស់ជននោះ។

ជាការកត់សម្គាល់ នាយករដ្ឋមន្ត្រីតែងតែអំណោយជា អគារសិក្សា និងអគារផ្សេងៗដែលបំរើដល់ប្រយោជន៍សាធារណនៅពេលចុះជួបប្រជាពលរដ្ឋ តាមការស្នើសុំពីពលរដ្ឋ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x