loader

សម្តេច ហ៊ុន សែន ប្រកាសមិនផ្តល់អំណោយក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានប្រកាសឈប់ផ្តល់អំណោយជាបណ្តោះអាសន្នក្នុងកំឡុងយុទ្ធនា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ដោយសំអាងថា ខុសច្បាប់ស្តីពីការបោះឆ្នោត។

សម្តេច ហ៊ុន សែន កាត់ខ្សែបូសម្ពោធអគារសិក្សាមួយនៅខេត្ត។
សម្តេច ហ៊ុន សែន កាត់ខ្សែបូសម្ពោធអគារសិក្សាមួយនៅខេត្ត។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីដូចនេះធ្វើឡើងនៅក្នុងឪកាសជួបសំណេះសំណាល ជាមួយគ្រិស្តបរិស័ទ ដើម្បីសុខដុម នីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៧ នេះ។

សម្តេច ហ៊ុន សែន បន្តថា លោកមិនអាចធ្វើការផ្តល់អំណោយអ្វីមួយតបតាមការស្នើសុំរបស់ពលរដ្ឋទេ ក្នុងអំឡុងពេលគណ បក្សនយោបាយកំពុងដំណើរការឃោសនារកសំលេងឆ្នោត។ សម្តេចបន្តថា សម្តេចមិនហ៊ានផ្តល់អំណោយណាមួយនោះទេ ព្រោះអាចមានអ្នកប្តឹងក្នុងករណីនេះ ហើយប្រការនេះក៏ទាស់នឹងច្បាប់ស្តីពីការបោះឆ្នោតផងដែរ។

ជាការកត់សម្គាល់ នាយករដ្ឋមន្រ្តីតែងតែផ្តល់អំណោយជា អគារសិក្សា និងអគារផ្សេងៗដែលបំរើដល់ប្រយោជន៍ សាធារណ នៅពេលចុះជួបប្រជាពលរដ្ឋ តាមការស្នើសុំពីពលរដ្ឋ។

មាត្រា ៥០ នៃក្រមសីលធម៌សម្រាប់មន្រ្តីបោះឆ្នោតនិងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត ចែងថា ត្រូវផាកពិន័យជាប្រាក់ ពី ៥លានរៀល ទៅ១០លានរៀលឬនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំ ដោយគ.ជ.ប ពុំទាន់ គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលបង្គាប់ បញ្ជា លួងលោម បោកបញ្ឆោត ឬធ្វើសកម្មភាពតាម គ្រប់ មធ្យោបាយទុច្ចរិតផ្សេងទៀតឱ្យអ្នកបោះឆ្នោត បោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយផ្ទុយពីឆន្ទៈរបស់ជននោះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x