en     km
en     km

ក្រសួងសុខាភិបាល​បដិសេធ​ថា​មាន​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ ៥០%​ ប្រឈម​ជំងឺក្អកមាន់​

Share

ក្រសួងសុខាភិបាលបដិសេធ ព័ត៌មានដែលបានចុះផ្សាយដោយទូរទស្សន៍ក្នុងស្រុកមួយដែលបានដកស្រង់សម្តីពីគ្រូពេទ្យម្នាក់និយាយថា កុមារកម្ពុជាអាយុក្រោម ១ឆ្នាំប្រហែល ៥០% កំពុងប្រឈមនឹងជំងឺក្អកមាន់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីថ្ងៃទី ២៤ ឧសភា ម្សិលមិញ។ 

រូបតំណាងកុមារក្អកមាន់ ពី HealthCambodia.com។
រូបតំណាងកុមារក្អកមាន់ ពី HealthCambodia.com។

ទោះបីជាយ៉ាងណាក៏ដោយគេហទំព័រមួយនេះមិនបានបញ្ជាក់អំពីអត្តសញ្ញាណគ្រូពេទ្យរូបណាដែលបានផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ក្នុងស្រុកនោះទេ ហើយក៏មិនបានបញ្ជាក់ថាតើទូរទស្សន៍មួយណាដែលចុះផ្សាយព័ត៌មាននេះដែរ។

តាមការបញ្ជាក់បន្ថែមពីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងឱ្យដឹងទៀតថា ការចាក់ថ្នាំបង្ការកុមារបានគ្របដណ្តប់លើសពី ៩០% ហើយនាយកដ្ឋានមិនដែលរកឃើញជំងឺក្អកមាន់នោះទេ៕

Share

Image
Image
Image