en     km
en     km

ក្រុម​ប្រជាធិបតេយ្យឲ្យ​លោក​ ត្រាំ​ សុំ​ការ​អនុម័ត​ពី​សភា​សិន​មុន​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េ​ខាងជើង​

Share

អាមេរិក៖សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យចំនួន ៦៤រូប បានដាក់លិខិតរួមគ្នាសុំឲ្យប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមសេតវិមានត្រូវសុំសេចក្តីអនុម័តពីរដ្ឋសភាជាមុនសិន មុននឹងធ្វើការវាយប្រហារទៅលើកូរ៉េខាងជើង។

លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោត
លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោត

យោងតាមសារព័ត៌មាន អាមេរិក The New York Time ចុះផ្សាយកាលពីថ្ងៃអង្គារិ៍ទី២៣ លិខិត របស់អ្នកតំណាងរាស្ត្រមកពីគណបក្ស ប្រជាធិបតេយ្យ ៦៤ រូប ត្រូវបានបញ្ជូនទៅសេតវិមានគឺភ្លាមៗបន្ទាប់ពីធ្លាយឯកសារសំងាត់ចំនួន៣ ដែលថា សេតវិមានចាំបាច់ត្រូវធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើងព្រោះថា ពេលវេលានៃការចរចាគឺគ្មានទេ។ ក្នុងលិខិតរបស់អ្នកតំណាងរាស្ត្រទាំង ៦៤ រូប ក៏បានទទួចឲ្យសេតវិមានប្តូរជំហររបស់ខ្លួនឡើងវិញ ដោយត្រូវធ្វើការចរចាផ្ទាល់ជាមួយកូរ៉េខាងជើង។

លិខិតរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យបានបង្ហាញពីការព្រួយបារម្ភចំពោះវិនាសកម្មអាចកើតឡើង ប្រសិនបើសង្គ្រាមអាមេរិក និង កូរ៉េខាងជើងផ្ទុះឡើង។ យោងតាមរដ្ឋធម្មនុញ្ញសភាអាមេរិកទាំងពី គឺ សមាជិកសភា និង ព្រឹទ្ធសភា មានសិទ្ធិផ្តល់អំណាចទៅឲ្យ ប្រធានាធិបតី ធ្វើសង្គ្រាមប្រសិនបើ ចាំបាច់។ តែរដ្ឋធម្មនុញ្ញក៏ផ្តល់សិទ្ធិអំណាចទៅប្រធានា ធិបតី វាយប្រហារទៅប្រទេស ណាមួយ ឬ តំបន់ណាមួយក្នុងទឹកដីអាមេរិក ដោយមិនបាច់សុំការអនុម័តពីសភា ប្រសិនបើស្ថានភាពអាសន្នមកដល់នោះ៕ The New York Time

Share

ព័ត៌មានទាក់ទង

Image