en     km
en     km

សម្ដេច​ហ៊ុន​សែន​៖​ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​សាលារៀន​គ្រប់​ទី​ក​ន្លែង

Share

(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងថា មានគណបក្សប្រជាជនកម្ពុជាគឺមានសាលារៀនគ្រប់ទីកន្លែង។

hun-sen

ការលើឡើងរបស់សម្ដេច ហ៊ុន សែនដូចនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច គឺ ចំពេលសម្ដេច អំពាវនាវអោយពលរដ្ឋ បោះឆ្នោត អោយគណបក្សប្រជាជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខែក្រោយនេះ។

សម្ដេចបាន អះអាងថា គណបក្សប្រជាជនកម្ពុជា បានកសាងសាលារៀនកាន់តែច្រើនឡើងៗ ចាប់តាំងពីទីក្រុងរហូត ដល់ជនបទ។ សាលារៀនស្ទើរតែគ្រប់កម្រិត គឺបានកសាងនៅក្បែរផ្ទះប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់កូនចៅក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ យុវជនត្រូវការសិក្សារៀនសូត្រចាំបាច់បំផុត។

តាមរយៈ Facebook របស់សម្ដេច ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សអោយកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

ប្រភពដដែលនេះ មិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ឋផលសាលារៀនបាននិងកំពុង កសាងជារៀងរាល់ថ្ងៃ (មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺ មិនអាចជឿទុកចិត្តបានឡើយ) ៕

 

Share

Image
Image
Image