en     km
en     km

អតីតប្រធានាធិបតីកូរ៉េខាងត្បូងដៃជាប់ខ្នោះឡើងតុលាការករណីពុករលួយ

Share

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ ត្រូវបានសមត្ថកិច្ចដាក់ខ្នោះដៃ បណ្តើរឡើងតុលាការដើម្បីជំនុំជម្រះក្តី ករណីពុករលួយ។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ

លោកស្រី ប៉ាក គុនហេ ដែលត្រូវបានទម្លាក់ពីអំណាចដោយ តុលាការរដ្ឋធម្មនុញ្ញ រងការចោទប្រកាន់ ៣ បទចោទធំៗ គឺទទួលប្រាក់សំណូកបំពានអំណាចរដ្ឋ និង ធ្វើឲ្យធ្លាយឯកសាររបស់រដ្ឋ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP  លោក ស្រីប៉ាក គុនហេ ត្រូវបានប៉ូលីសពន្ធនាគារបណ្តើរចូលតុលាការ កាល ពីព្រឹកថ្ងៃអង្គារិ៍ ទី ២៣ ឧសភា នេះ ហើយភ្លាមៗ ចៅក្រមម្នាក់ក្នុងចំណោម ៣នាក់ បានចោទសួរលោកស្រី ដោយ សួរថា អ្វី ទៅជាអំពើរពុករលួយ ដែលសំណួរនេះលោកស្រី ឆ្លើយយ៉ាងខ្លីថា ខ្ញុំមិនបានជាប់ពាក់ព័ន្ធរឿងនេះទេ។

ក្នុងសំណុំរឿង ៣ បទចោទនោះ លោកស្រី ប៉ាក គុនហេ អាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។

គេនៅចាំបានថា ដើមចម ដែលនាំឲ្យលោកស្រី ប៉ាក គុនហេ មានកំហុសដូចនេះ គឺដោយសារ មិត្តភក្ដិរបស់លោកស្រីម្នាក់ បានប្រើប្រាស់អំណាចរបស់លោកស្រី ក្នុងការរៃអង្គាសប្រាក់ ក្នុងគំរោងមូលនិធិ ដោយប្រព្រឹត្តិ អំពើរពុករលួយ ២៦ លាន ដុល្លារអាមេរិក។

ករណីនេះនាំឲ្យមន្រ្តី របស់លោកស្រីយ៉ាងតិច ១២ នាក់ ត្រូវបានចាប់ខ្លួន។

លោកស្រី ប៉ាក គុនហេ គឺជាប្រធានាធិបតីស្រីដំបូងគេ ដែលបានចោទប្រកាន់ក្នុងសំណុំរឿងអាស្រូវបែបនេះ៕ AP

Share

Image
Image
Image