loader

រយៈពេល​៣ថ្ងៃនៃការ​​ឃោសនាបោះឆ្នោត គ.ជ.ប ទទួលបានបណ្តឹងចំនួន៥

ភ្នំពេញ៖ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គណៈកម្មការឃុំ.សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងចំនួន ៥ ដែលប្តឹងដោយគណបក្សនយោបាយ។ នេះបើតាមការឱ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ហែរក្បួនឃោសនា កាលពីថ្ងៃទី២១ ឧសភា
គណបក្សប្រជាជនកម្ពុជា ហែរក្បួនឃោសនា កាលពីថ្ងៃទី២១ ឧសភា

បើតាមលោក ហង្ស ពុទ្ធា បណ្តឹងទាំងនោះ ពាក់ព័ន្ធនឹងការហែកខិត្តប័ណ្ណគណបក្ស និងការហែរក្បួនប៉ះគ្នាជាដើម។

លោកបន្តថា បណ្តឹងទាំងនោះ ភាគច្រើនបានដោះស្រាយនៅថ្នាក់ឃុំ សង្កាត់រួចហើយ មានតែបណ្តឹងប្តឹងផ្តល់គ្នា រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិនៅស្រុកកោះអណ្ដែក ខេត្តតាកែវមួយករណីប៉ុណ្ណោះ ដែលបន្តប្តឹងដល់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

ក្នុងការបោះឆ្នោតជ្រើសរើសប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ បានកំណត់ឱ្យគណបក្សទាំងអស់ដែលចូលរួមប្រកួតប្រជែង ធ្វើការឃោសនារយៈពេល ១៤ថ្ងៃ។ តែយ៉ាងណាមិញ គ.ជ.ប អនុញ្ញាតឱ្យហែរក្បួនឃោសនាទ្រង់ទ្រាយធំបានតែ២ដងប៉ុណ្ណោះ។ ក្រៅពីនេះគណបក្សទាំងនោះអាច  ដើរចែកខិត្តប័ណ្ណ ឬចាក់មេក្រូឃោសនានៅតាមទីស្នាក់ ទីសាធារណៈណាមួយដែលមិនមានការហាមឃាត់៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x