loader

UN សន្យាបណ្តឹងបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទ បានសន្យានឹងជំរុញប្រទេសជាសមា  ជិកឲ្យដាក់ទណ្ឌកម្មបន្ថែមប្រឆំាងទៅនិងប្រទេសកូរ៉េខាងជើង ឆ្លើយតបទៅនិងទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលថ្មី។ នេះបើតាមទីភ្នាក់ងារ AFP ។

ប្រភពពី៖ BBC
ប្រភពពី៖ BBC

ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទមួយ ដែលជាសម្ព័ន្ធមិត្ត របស់ទីក្រុងព្យុង យ៉ាង បានថ្កោលទោសចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃអាទិត្យ។

ប្រទេសចិនក៏បានជំរុញឲ្យគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តវិធានការលើទីក្រុងព្យុងយ៉ាងដែលបានអនុម័តកាលពីឆ្នំាមុន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានព្រមព្រៀងគ្នា រួមទំាំងការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីជំរុញឲ្យកូរ៉េខាងជើងប្តូរឥរិយារបស់ខ្លួន។

អស់រយៈពេលមួយសប្តាហ៍ សហរដ្ឋអាមេរិកចរចារកដំណោះស្រាយទណ្ឌកម្មជាមួយក្រុមប្រឹក្សាសន្តិសុខថ្មី និង ប្រទេសចិន។ ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិក លោក Nikki Haley បាននិយាយកាលពីសប្តាហ៍មុនថា ពុំទាន់មានសេចក្តីព្រាងចុងក្រោយណាមួយនៅឡើយ។

ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យបានបាញ់កំាជ្រូច Pukguksong-2 ហោះបានប្រហែល ៣១០ម៉ាយ ឬ៥០០គីឡូម៉ែត្រ មុនធ្លាក់ទៅលើសមុទ្រប្រទេសជប៉ុន។ នេះបើតាមមន្រ្តីយោធាកូរ៉េខាងត្បូង៕ ប្រភព៖ the nation

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x