loader

កូរ៉េខាងជើងបាញ់កាំជ្រួចអន្តរទ្វីបមួយទៀតហើយ

កូរ៉េខាងជើងបានអះអាងថា ខ្លួនបានសម្រេចដោយជោគជ័យជាថ្មីម្ដងទៀតក្នុងការបាញ់សាកល្បងកាំជ្រួចអន្ដរទ្វីប កាលពីថ្ងៃអាទិត្យ ទី២១ ឧសភា ។

កាំជ្រួចរបស់កូរ៉េខាងជើង
កាំជ្រួចរបស់កូរ៉េខាងជើង

នេះជាការបាញ់កាំជ្រួចអន្ដរទ្វីបលើកទី២ហើយ ដោយមិនដល់រយៈពេល ១០ថ្ងៃ ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានអះអាងថា ការបាញ់កាំជ្រួចនេះ គឺធ្វើឡើងដោយជោគជ័យមែន ហើយជាការព្រមានថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចស្រេចហើយ បើមានការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាមេរិក។

សេតវិមានបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងដូចនេះ គឺ ៣លើកមកហើយ ក្នុងរយៈពេល ១ខែ ។

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិប្រកាសថា ខ្លួននឹងធ្វើការប្រជុំជាបន្ទាន់នៅថ្ងៃនេះ ដើម្បីពិនិត្យជាថ្មីទៀត ទង្វើរបស់កូរ៉េខាងជើង។អ្នកជំនាញយោធាកូរ៉េខាងត្បូងបាននិយាយថា កាំជ្រួច Thaad របស់អាមេរិក អាចបាញ់ទម្លាក់កាំជ្រួចក្រុងព្យុងយ៉ាងបាន ប៉ុន្ដែអាមេរិកមិនធ្វើដូច្នេះទេ រហូតទាល់តែមានបញ្ជាជាផ្លូវការ៕BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x