en     km
en     km

ក្រសួងពាណិជ្ជកម្ម​ មាន​ផែនការ​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ AIMS​ នៅ​កម្ពុជា​

Share

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មមានផែនការ ជំរុញឱ្យមានទីសម្រាប់កសិកម្មខ្នាតតូច នៅកម្ពុជា ដោយ មានប្រាក់ជាង៦០លានដុល្លារសម្រាប់ទុនវិនិយោគ ដែលផែនការនេះ ធ្វើឡើងក្នុងសិក្ឋាសាលាមួយ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ ។

minitry

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិកម្ម សិក្ខាសាលានេះ មានអ្នកចូលរួមដូចជា រដ្ឋមន្ត្រីពាណិជ្ជកម្ម នាយកប្រចាំប្រទេសនៃអង្គការ IFAD មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

គោលបំណងប្រកាសជាសាធរណៈនូវកាចាប់ផ្ដើមអនុវត្តន៍គម្រោងស្ថិតនៅក្រោមក្របខណ្ឌពាណិជ្ជកម្ម ក្នុងប្រទេស របស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះសម្ដៅជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច AIMS ចាប់ផ្ដើមអនុវត្តន៍ ដោយផ្អែកតាមកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍កសិកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោងនេះ មានរយៈពេល ០៦ ឆ្នាំ ដែលមានទឹកប្រាក់សរុប ៦១ លានដុល្លារអាមេរិក រួមបញ្ចូលអ្នកទទួលផលក្នុងស្រុក និង ការចែលរំលែកពីវិស័យឯកជន ១៦ លានដុល្លារអាមេរិក។

លើសពីនេះ បុគ្គលិករបស់ភ្នាក់ងារអនុវត្តន៍គម្រោង AIMS នឹងពង្រឹងការយល់ដឹងរបស់ខ្លួនលើគោលការណ៍សំខាន់ៗ ដោយលទ្ធផលរំពឹងទុក ក៏ដូចជាយល់ច្បាស់ពីផែនការងារ សម្រាប់ដំណាក់កាល ១៨ខែដំបូង នៃគម្រោង AIMS។

គម្រោងនេះអាចបង្កើនប្រាក់ចំណូលពីការធ្វើកសិកម្ម សម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ និងយុវជនតាមរយៈការវិនិយោគសាធាណៈប្រកបដោយប្រសិទ្ធភាព៕

 

Share

Image
Image
Image