en     km
en     km

ចិន​ផ្តល់​ជំនួយ​៥០​លាន​ដុល្លា​ឱ្យ​ប្រទេស​ ហ្កាំ​បៀ​បន្ទាប់​ពី​ជន​ផ្ដាច់​ការ​ដែល​ចិន​ធ្លាប់​គាំទ្រ​អស់អំណាច​

Share

រដ្ឋាភិបាលហ្គាំមបៀ និងប្រទេសចិន កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាទទួលជំនួយ ៥០លានដុល្លា ក្នុងការសាងសង់នូវមជ្ឈមណ្ឌលសនិ្នសីទអន្តរជាតិនៅប្រទេសតូចមួយនៅភាគខាងលិចនៃទ្វីអាហ្វ្រិក។

បេក្ខជនឈ្នះឆ្នោត Adama Barow ស្បថចូលកាន់តំណែងនៅហ្សេនេហ្គាល់
បេក្ខជនឈ្នះឆ្នោត Adama Barow ស្បថចូលកាន់តំណែងនៅហ្សេនេហ្គាល់

កាលផ្ដល់ជំនួយរបស់ប្រទេសចិនសម្រាប់ប្រទេសហ្គាំមបៀ ធ្វើឡើងក្នុងគម្រោងជំនួយសាងសង់មជ្ឈមណ្ឌលសនិ្នសីទអន្តរជាតិ ដែលជានិមិ្មត្តសញ្ញានៃការពង្រឹងចំណងការទូតរវាងប្រទេសទាំង២។

ក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោកប្រធានាធិបតីនៃប្រទេសហ្គាំមបៀបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសចិន ដោយលោកថ្លែងនៅចំពោះមុខវត្តមានឯកអគ្គរដ្ឋទូតចិន Zhang Jiming ។ លោកប្រធានាធិបតីAdama Barrow ចិន បានផ្តល់អាទិភាពដល់ វិស័យថាមពល កសិកម្ម និង សុខាភិបាល ដែលធានា ដល់ប្រទេសហ្គាំ ក្នុងការអភិវឌ្ឍប្រទេស។

សហគមន៍អន្តរជាតិ បានចាប់អារម្មណ៍ផ្ដល់ជំនួយដល់ប្រទេសក្រីក្រតូចមួយនេះ បន្ទាបពីអតីតជនផ្ដាច់ការ Yahya Jammeh ត្រូវបាន ប្រជាជនដកហូតអំណាច នៅក្នុងការបោះឆ្នោត ថ្ងៃទី១ ធ្នូឆ្នាំ២០១៦ ។ លោកកាន់អំណាច នៅហ្គាំបាន ២២ ឆ្នាំដោយពោរពេញដោយ ការរំលោភសិទ្ធិមនុស្ស និង ពុករលួយ។ សហភាពអឺរ៉ុបបាន ផ្ដល់ជំនួយជាបន្ទាន់ ជិត៤០០លានដុល្លារ៕ ប្រភពJollof news.com

 

Share

Image
Image
Image