en     km
en     km

ស្រ្តីរកស៊ីផ្លូវភេទតាមដងផ្លូវឆ្លងមេរោគអេដស៍ច្រើនបំផុត(មានសំឡេង)

Share

ភ្នំពេញ ៖ ក្នុងចំណោមស្ត្រីដែលធ្វើការទាក់ទងនឹងការផ្តល់សេវាកម្មផ្លូវភេទ ស្ត្រីដែលរកស៊ីផ្លូវភេទនៅតាមសួនច្បារនិង នៅតាមដងផ្លូវមានការផ្ទុក មេរោគអេដស៍ខ្ពស់បំផុតបើធៀបជាមួយនឹងស្ត្រីដែលធ្វើការក្នុងសេវាកំសាន្ត។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលនៅថ្ងៃចន្ទ័នេះ។

ស្តាប់សំឡេង៖
រូបនារីរកស៊ីផ្លូវភេទតាមដងផ្លូវនៅប្រទេសថៃ។រូបតំណាង
រូបនារីរកស៊ីផ្លូវភេទតាមដងផ្លូវនៅប្រទេសថៃ។រូបតំណាង

បុរសដែលចូលចិត្តកំសាន្តសប្បាយជាមួយស្ត្រីរកស៊ីផ្លូវភេទនៅខាងក្រៅគួរប្រុងប្រយត្ន័។

ស្ត្រីដែលរកស៊ីផ្លូវភេទនៅតាមសួនច្បារនិងនៅតាមដងផ្លូវមានការផ្ទុកមេរោគអេដស៍ខ្ពស់បំផុតបើធៀបជាមួយនឹងស្ត្រីដែលធ្វើការក្នុងសេវាកំសាន្ត។

មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ សើរស្បែក និងកាមរោគ និងអង្គការខាណា បានចេញរបាយការណ៍ស្របគ្នានៅថ្ងៃ ចន្ទ័នេះ បញ្ជាក់ថា ស្ត្រីដែលស្វែងរកភ្ញៀវសប្បាយផ្លូវភេទនៅតាមទីសាធារណៈ នៅតែជាស្ត្រីដែលបង្កហានិភ័យខ្ពស់ សម្រាប់ការរួមភេទដោយមិនប្រុងប្រយត្ន័ ដោយសារតែស្ត្រីទាំងនោះមានអត្រាប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍ច្រើន ជាងនារីប្រកបរបបផ្លូវភេទ តាមផ្ទះបន ហាងម៉ាស្សា ខារ៉ាអូខេ និងនារីបំរើស្រាបៀរ។

មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ បានធ្វើសំណាក់ឈាមលើនារីរកស៊ីផ្លូវភេទជាង ៣ ពាន់ នាក់ទូទាំងប្រទេស ក្នុងនោះនារីរកស៊ីផ្លូវភេទតាមដងផ្លូវចំនួន ៣៥១នា។ ហើយក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទ តាមដងផ្លូវ ទាំងនេះមាន១១,៨៥% បានឆ្លងមេរោគអេដស៍។ហើយតួលេខនេះខ្ពស់ជាងអត្រាឆ្លងក្នុងចំណោមនារីរកស៊ីផ្លូវភេទតាម បា ខារ៉ាអូខេ នារីបំរើស្រាបៀ។

របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ដដែលបញ្ជាក់ថាក្នុងចំណោមស្ត្រីដែលត្រូវបានសិក្សា ទាំងជាង ៣ ពាន់នាក់ នារីលក់ភេទមានអាយុចន្លោះពី ៣៤ ទៅ ៤៩ឆ្នាំ បានផ្ទុកមេរោគអេដស៍ច្រើនជាងគេ។

លោក យី ស៊ីយ៉ាន នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជន នៃអង្គការខាណា លើកឡើងថា មូលហេតុដែលនារីរក ស៊ីតាមដងផ្លូវមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ ព្រោះនារីទាំងនោះមានការអប់រំទាប ហើយពួកគេក៏មិនសូវមានសិទ្ធិអំណាច ចរចាឱ្យភ្ញៀវប្រើប្រាស់ស្រោមអនាម័យទេ។
«ចង់និយាយថា គាត់អត់សូវមានឥទ្ធិពលទៅលើដៃគូរបស់គាត់ទេ ព្រោះគាត់ចេះដឹងតិចតួច ហើយគាត់ក្រ ជាងនេះដៃគូ របស់គាត់ក៏ផ្ទុកហើយទៅទៀត អញ្ចឹងឪកាសឆ្លងខ្ពស់»។

យោងតាមរបាយការណ៍របស់អង្គការខាណា អត្រាប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍ក្នុងចំណោមពលរដ្ឋកម្ពុជា ជាទូទៅ មានការធ្លាក់ចុះពី ៩.៨% មកត្រឹម ៣.២% នៅឆ្នាំ ២០១៦ ។ ប៉ុន្តែនារីបំរើការងារតាមគ្រឹះស្ថានកម្សាន្តសប្បាយនៅតែ ប្រឈមហានិភ័យ នៃការឆ្លងមេរោគអេដស៍ និងជម្ងឺកាមរោគដដែល៕

Share

Image
Image
Image