កូរ៉េ ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចេញបញ្ជាឱ្យដាក់ពង្រាយកាំជ្រួចនៅតាមព្រំដែនមួយចំនួននៅជាប់កូរ៉េខាងត្បូង ដើម្បីធ្វើការវាយប្រហារប្រសិនបើស្ថានការសង្រ្គាមចូលមកដល់។
ការបញ្ជារបស់លោក គីម ជុងអ៊ុន បានធ្វើឡើងបន្ទាប់ពីលោកបានបញ្ជាឱ្យបាញ់កាំជ្រួច អន្ដរទ្វីបបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២១ ឧសភា ដែលធ្វើអោយសហគមន៍អន្ដរជាតិសម្ដែងការខកចិត្តយ៉ាងខ្លាំង ហើយក្នុងនោះក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិប្រកាសថា ពួកគេនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ៍ ស្អែកនេះ ដើម្បីពិនិត្យមើលស្ថានភាព និង ការមានៈរបស់កូរ៉េខាងជើង។
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន South China Morning Post លោក គីម ជុងអ៊ុនបានបញ្ជាឱ្យកងទ័ពកាំភ្លើងធំ និងកងរថក្រោះ ត្រៀមខ្លួនរៀបចំដើម្បីការពារទីតាំងកាំជ្រួចរបស់ខ្លួនដែលត្រូវដាក់ពង្រាយ។
សកម្មភាពយោធារបស់កូរ៉េខាងជើងបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានបញ្ចូននាវាចម្បាំងដ៏ធំមួយគ្រឿងទៀត គឺ នាវា USS Ronal Reagan បានទៅដល់សមុទ្រកូរ៉េខាងត្បូងហើយ កាលពីសប្ដាហ៍មុនដើម្បីធ្វើសមយុទ្ធយោធា ជាមួយនាវាចម្បាំង USS Calvison ដែលទៅដល់ទីនោះច្រើនសប្ដាហ៍មកហើយ។
សហរដ្ឋអាមេរិកបានដាក់ពង្រាយកាំជ្រួច Thaad រួចហើយដែរ នៅតាមព្រំដែនកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ដែលកាំជ្រួចទាំងនោះ មានសមត្ថភាពបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើង នឹងធ្វើការវាយលុកលើទីក្រុងព្យុងយ៉ាង៕ South China Morning Post