en     km
en     km

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​បាន​ចុះ​កិច្ចសន្យាលក់​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​ជិត​អស់​គ្នា​ហើយ​

Share

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី ២០ ខែឧសភា មានប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ស បានមកចុះកិច្ចសន្យា លក់ទិញ បន្ទប់ស្នាក់នៅរបស់ខ្លួនបានចំនួន ៤០៩ បន្ទប់ ស្មើនឹង ៨៣% នៃចំនួនសរុប ៤៩៣ បន្ទប់។ នេះបើយោងតាម វេបសាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះផ្សាយនៅថ្ងៃ ចន្ទ ទី២២ ឧសភានេះ។

building

បើគិតទាំងចំនួនប្រជាពលរដ្ឋដែលបានណាត់ពេលជួបជាមួយក្រុមការងារ ដើម្បីចុះកិច្ចសន្យាលក់ ទិញ ចំនួន ២៧ បន្ទប់ទៀតដែលនាំឱ្យអ្នកដែលមកចុះកិច្ចសន្យា លក់ ទិញ គឺ ៤៣៦ បន្ទប់ ស្មើនឹង ៨៨%។

ទន្ទឹមនេះ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញ ស ទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ម្ចាស់បន្ទប់ចំនួន ២១ ដែលក្រុមការងារមិនអាចទំនាក់ទំនងបាន ឱ្យ រួសរាន់មកចុះកិច្ចសន្យា លក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួន។
តាម គេហទំព័រដដែលនេះ ពលរដ្ឋព្រមចុះកិច្ចសន្យាមនេះ ដោយ សម្រេចទទួលយក ថ្លៃលក់ជាម៉ែត្រការ៉េ គឺ ១៤០០ ដុល្លារក្នុងមួយ ម៉ែត្រការ៉េ៕

Share

ព័ត៌មានទាក់ទង

Image