en     km
en     km

បារាំង​អបអរ​លោក​ Rouhani​ ពី​ជ័យជម្នះ​តំណែង​ប្រធានាធិបតី​

Share

ប៉ារីស៖ ប្រធានាធិបតីបារាំងដែលទើបតែជាប់ឆ្នោតថ្មីថ្មោងលោក Emmanuel Macron បានផ្ញើសារអបអរសាទរចំពោះសំឡេងឆ្នោតរបស់លោក Hassan Rouhani ដែលបង្ហាញថា លោកទទួលបានការគាំទ្រពីពលរដ្ឋអ៊ីរ៉ង់ យ៉ាងច្រើនលើសលប់កាលពីថ្ងៃសៅរ៍ ម្សិលមិញ នេះបើយោងតាមការឲ្យដឹងពីការិយាល័យរបស់លោកប្រធានាធីបតីបារាំង ដែលបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Reuters។

លោក Hassan Rouhani
លោក Hassan Rouhani

តាមសេចក្ដីថ្លែងដដែលនោះលោក Emmanuel Macron មានសុទិដ្ឋិនិយមថា សញ្ញានៃជ័យជម្នះរបស់លោក Hassan Rouhani នាពេលនេះគឺជាការបើកផ្លូវឲ្យអ៊ីរ៉ង់ បន្ដគោលនយោបាយបើកចំហសេដ្ឋកិច្ច កិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ជាមួយសហគមន៍អន្តរជាតិ និងចូលរួមដោះស្រាយបញ្ហាជម្លោះផ្សេងៗ នៅក្នុងតំបន់មជ្ឈឹមបូព៌ា។
យោងតាមសំឡេងឆ្នោតជាង ៤០លានសន្លឹកដែលបានរាប់រួចរាល់កាលពីថ្ងៃសៅរ៍ ទី២០ ឧសភាម្សិលមិញ បានបង្ហាញថា លោក Hassan Rouhani ទទួលបានសំឡេងឆ្នោតជិត ២៣លានសន្លឹក ខណៈគូប្រកួតរបស់លោកគឺលោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ទទួលបានសំឡេងឆ្នោតត្រឹមតែជិត ១៦លានសន្លឹកប៉ុណ្ណោះ។
ក្រោយពីលទ្ធផលបានបង្ហាញភ្លាមៗក្រុមរបស់លោក អេប្រាហ៊ីម រ៉ាអ៊ីស៊ី ក៏បានប្រកាសទទួលស្គាល់ និងអបអរពីជ័យជន្នះរបស់លោក Hassan Rouhani ផងដែរ៕ ប្រភព Reuters

Share

Image
Image
Image