វ៉ាស៊ីនតោ៖ យោងតាមការផ្សាយព័ត៌មានរបស់ទួរទស្សន៍ CNN បានឲ្យដឹងថាអតីតនាយក FBI លោក Jame Comey បានអះអាងថា លោកប្រធានាធិបតី ដូណាល់ត្រាំ តែងតែព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើលោក ខណៈលោកកំពុងដំណើរការស៊ើបអង្កេតករណីរុស្ស៊ី ចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិកកាលពីឆ្នាំ២០១៦។
តាមការផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសៅរ ទី២០ ឧសភា ម្សិលមិញ ការបញ្ជាក់របស់លោក Jame Comey ដូចនេះគឺនៅស្របពេលដែលលោកបានយល់ព្រមចូលឆ្លើយបំភ្លឺជាសាធារណៈនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ លោក Jame Comey នាយក FBI ត្រូវបានលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកលើកទី៤៥ ដកចេញពីតំណែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។
ទាក់ទិនរឿងនេះ លោកប្រធានាធិបតី ដូណាល់ត្រាំ ក្រោយពីបានបញ្ឈប់ការងាររបស់លោក Jame Comey លោកបានប្រាប់ទៅមន្ដ្រីរុស្ស៊ីថា លោកបានដកតំណែងប្រធាន សហព័ន្ធស៊ើបអង្កេត FBI Jame Comey «ព្រោះធ្វើការល្ងីល្ងឺ» នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃសុក្រ៕ ប្រភព CNN
អំពីខ្ញុំ WMC
Copyright © 2023 WMC. All rights reserved.

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាព័ត៌មានពិត មិនលម្អៀង
@2023 WMC. All rights reserved.