loader

អតីត​នាយក​ FBI​ និ​យ​ថា​ លោក​ Trump​ បាន​ប្រើ​ឥទ្ធិ​លើ​ការ​ស៊ើបអង្កេត​របស់​លោក​

វ៉ាស៊ីនតោ៖ យោងតាមការផ្សាយព័ត៌មានរបស់ទួរទស្សន៍ CNN បានឲ្យដឹងថាអតីតនាយក FBI លោក Jame Comey បានអះអាងថា លោកប្រធានាធិបតី ដូណាល់ត្រាំ តែងតែព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើលោក ខណៈលោកកំពុងដំណើរការស៊ើបអង្កេតករណីរុស្ស៊ី ចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិកកាលពីឆ្នាំ២០១៦។
jamem

តាមការផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសៅរ ទី២០ ឧសភា ម្សិលមិញ ការបញ្ជាក់របស់លោក Jame Comey ដូចនេះគឺនៅស្របពេលដែលលោកបានយល់ព្រមចូលឆ្លើយបំភ្លឺជាសាធារណៈនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ លោក Jame Comey នាយក FBI ត្រូវបានលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកលើកទី៤៥ ដកចេញពីតំណែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។
ទាក់ទិនរឿងនេះ លោកប្រធានាធិបតី ដូណាល់ត្រាំ ក្រោយពីបានបញ្ឈប់ការងាររបស់លោក Jame Comey លោកបានប្រាប់ទៅមន្ដ្រីរុស្ស៊ីថា លោកបានដកតំណែងប្រធាន សហព័ន្ធស៊ើបអង្កេត FBI Jame Comey «ព្រោះធ្វើការល្ងីល្ងឺ» នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃសុក្រ៕  ប្រភព CNN

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x