en     km
en     km

ប្រធានាធិបតី​អា​មេ​រិ​ក​ផ្តើម​ទស្សនកិច្ច​ក្រៅប្រទេស​ពេល​ដែល​មានរឿង​អាស្រូវ​ប្រឆាំង​រូប​លោក​

Share

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងបំពេញទស្សកិច្ចនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ខណៈដែលរឿងអាស្រូវប្រឆាំងរូបលោកក្នុងសហរដ្ឋអាមេរិកនៅមិនទាន់ដោះស្រាយនៅឡើយ។
trumpp
គឺជាដំណើរទស្សកិច្ចក្នុងក្របខណ្ឌ័នៃទស្សកិច្ចក្រៅប្រទេសចំនួន ៨ថ្ងៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបជាប់ឆ្នោត។
សមាជិករដ្ឋបាលរបស់លោក ត្រាំ កំពុងស្ថិតក្រោមសម្ពាធនៃការចោទប្រកាន់ពីការមានទំនាក់ទំនងជាមួយទីក្រុងមូស្គូរបស់រដ្ឋបាលលោក វ្ល៉ាឌីមៀ ពូទីន។
អតីតប្រមុខដឹកនាំប៉ូលិសសហពន្ធ័ FBI ត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញបានយល់ព្រមថាលោកនឹងបង្ហាញភស្តុតាងពីការលូកដៃរបស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ ត្រូវបានទទួលរាក់ទាក់ដោយព្រះមហាក្សត្រ សាល់ម៉ាន់ នៃប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ហើយលោកគ្រោងនឹងជួបសវនាការជាមួយព្រះអង្គក្នុងដំណើរទស្សនកិច្ចនេះផងដែរ៕

Share

Image
Image
Image