en     km
en     km

​ប៉ូលិស​កម្ពុជា​បង្ហាញ​ការ​ចាប់​បាន​គ្រឿងញៀន​ខ្នាត​ធំ​ ក្នុង​ពេល​ឃោសនាបោះឆ្នោត​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ អាជ្ញាធរប៉ូលិសកម្ពុជាបានចាប់បានគ្រឿងញៀនប្រភេទហេរ៉ូអ៊ូន ម៉េតំហ្វេតាមូនគ្រាប់និងម៉េតំហ្វេតាមីនដុំ ឬម៉ាទឹកកកសរុបជាង៥០ គីឡូក្រាម ក្នុងប្រតិបត្តិការក្នុងសប្តាហ៍នេះក្នុងរាជធានីភ្នំពេញនិងក្នុងខេត្តរតនគីរី។

druge
បុរសជនជាតិឡាវម្នាក់ និងបុរសកម្ពុជម្នាក់ ត្រូវចាប់ខ្លួនពីបទសង្ស័យថា បានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀនដ៏សម្បើមនេះ។ នេះជាការរឹបអូសគ្រឿនញៀនទ្រង់ទ្រាយធំលើកទី២ បន្ទាប់ការចាប់គ្រឿងញៀនកាលពីឆ្នាំ២០១៥។ កាលនោះអេរ៉ូអ៊ីន និងម៉េតំហ្វេតាមីនចំនួន ៥៥គីឡូក្រាមត្រូវបានរឹបអូសនិងជនសង្ស័យចំនួនបួននាក់ត្រូវបានចាប់ខ្លួន។
mak-chito
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន បានថ្លែងក្នុងសន្និសិទកាសែតមួយក្នុងក្រសួងមហាផ្ទៃនៅថ្ងៃនេះថាក្រុមប៉ូលិសបានបើកប្រតិបត្តិការឆែកឆេរនិងរកឃើញគ្រឿងញៀនទាំងនេះក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ខែឧសភានិងតាមចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី១៨ខែដដែលនេះក្នុងខេត្តរតនគីរីដោយប្រើប្រាស់ថេរវេលាសរុបចំនួន២៤ម៉ោង។
ប្រទេសកម្ពុជាបានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល ៦ខែ ចាប់តាំងពីដើមខែមករា មកម្ល៉េះ។ ក្នុងយុទ្ធនាការនេះ កងប៉ូលីសបង្ក្រាបបាន ៣៥៦២ករណីនិងឃាត់មនុស្សបាន៨០២២ នាក់ ក្នុងនោះស្រី ៨២៣នាក់ និងរឹបអូសបានគ្រឿងញៀនបានជាង ៥១គីឡូក្រាម។
ដោយឡែកការបង្ហាញលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនទ្រុងទ្រាយធំនៅថ្ងៃនេះ ធ្វើឡើងចំពេលដែលគណបក្សនយោបាយចំនួន១២ បានចាប់ផ្តើមឃោសនាស្វែងរកសន្លឹកឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤៕

Share

Image
Image
Image