loader

ក្រសួងការបរទេស​អា​មេ​រិ​ក​អំពាវនាវ​កុំ​ឲ្យ​មាន​ហិ​ង្សា​ក្នុង​ការ​បោះ​ឆ្នោត​

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសកម្ពុជា ចៀសវាងអំពើហិង្សា និងការគំរាមកំហែងផ្នែកនយោបាយនៅពេលដែលការឃោសនាបោះឆ្នោតថ្នាក់មូលដ្ឋានចាប់ផ្តើម។
flag
លោកស្រី អាលីស្យា អេដវើដស៍ ( Alicia Edwards) អ្នកនាំពាក្យមួយរូប របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះថា «សហរដ្ឋអាមេរិកទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជាធានា ដល់លំហនយោបាយដែលគ្មានការគំរាមកំហែងនិងគ្មានការបំបាក់ស្មារតី» និងធានាដល់ការគោរពសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់អំណាចបីទសវត្ស និងបានព្រមានពីការផ្ទុះសង្គ្រាមស៊ីវិលប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់សម្តេចចាញ់ឆ្នោតនោះ។
កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ បានព្រមានថាលោកនឹងវាយបំបាក់ធ្មេញជនណាដែលហ៊ានប្រឆាំងនឹងជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x