loader

សកម្មជនគណបក្សប្រឆំាងពីររូបចេញពីពន្ធាគារក្រោយពីអនុវត្តទោសគ្រប់ចំនួន

ខេត្តស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀងបានដោះ លែងកម្មជន គណ បក្សសង្រ្គោះជាតិចំនួនពីររូប បន្ទាប់ពីសកម្មជនពីររូប នោះបាន អនុវត្តទោស គ្រប់ចំនួន ១៨ ខែ នៅក្នុងពន្ធនាគាររបស់ខេត្តនេះ។

cnrp-thom

អ្នកទាំពីរត្រូវចាប់ឃុំខ្លួន ករណីបង្ហោះសំបុត្របញ្ជាក់កំណើតក្លែងក្លាយ នៅលើ បណ្តាញសង្គមហ្វេសប៊ុក កាលពីដើមឆ្នំា២០១៧នេះ។

សមាជិកក្រុមប្រឹក្សាក្រុងបាវិតមកពីគណបក្ស សម រង្ស៊ី លោក នង សារិទ្ធ និង សកម្មជន សុខ សំអ៊ាន បានទទួលសេរីភាព នៅថ្ងៃទី ១៩ ខែឧសភានេះ។

លោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង បានឲ្យដឹងថា សកម្មជន គណបក្សសង្រ្គោះជាតិពីររូបនេះ បានចេញពីពន្ធនាគារ និងមកដល់ផ្ទះ របស់ ពួកគាត់ហើយនៅរសៀលថ្ងៃសុក្រនេះ។

សមាជិកក្រុមប្រឹក្សាក្រុងបាវិតមកពីគណបក្ស សម រង្ស៊ី លោក នង សារិទ្ធ និង សកម្មជន សុខ សំអ៊ាន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ១៨ ខែ និងពិន័យ ជា ប្រាក់ចំនួន ២ លានរៀល កាលពីថ្ងៃទី ៥ ខែ មករា ឆ្នំា ២០១៧នេះ។

អ្នកទំាងពីរត្រូវបានចោទប្រកាន់ក្លែងលិខិតសាធារណៈ និងញុះញង់ឲ្យមានការ ប្រព្រឹត្តិបទល្មើសជាអាទិ៍៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x