loader

​ប្រធាន​ទី​ភា្ន​ក់​ងារ​ JICA​ ជប៉ុន​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ខាង​មុខជា​ជោគជ័យ​មួយ​

ភ្នំពេញ ៖ លោក Sugano Yuichi ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ហៅថា JICA បង្ហាញការសង្ឃឹមទុកជាមុនថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ខែក្រោយនេះ នឹងជាព្រឹត្តិការណ៍ជោគជ័យមួយ។

លោក Sugano Yuichi ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ហៅថា JICA ថ្លែង សិក្ខាសាលា ស្ដីអំពីតួនាអ្នកសារព័ត៌មាន។
លោក Sugano Yuichi ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ហៅថា JICA ថ្លែង សិក្ខាសាលា ស្ដីអំពីតួនាអ្នកសារព័ត៌មាន។

លោកបានអះអាង ដូចនេះ ក្នុងសិក្ខាសាលាមួយស្ដីអំពីតួនាអ្នកសារព័ត៌មាន និងការបោះឆ្នោតដែលធ្វើឡើង នៅសណ្ឋាគារ Cambodiana នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធានទីភ្នាក់ងារ JICA បានបញ្ជាក់ថា ដើម្បីការងារបោះឆ្នោតជោគជ័យ ទៅបានក៏អាស្រ័យនឹង ការចូលរួមរបស់អ្នកសារ ព័ត៌មានផងដែរ។
លោកទទូចថា ដើម្បីគ្របដណ្ដប់ទៅលើការបោះឆ្នោតអ្នកសារព័ត៌មានគួរស្វែងយល់អំពីនីតិវិធីច្បាប់និងបែបបទនៃការបោះឆ្នោតដែលនាំឱ្យការបោះឆ្នោតបានជោគជ័យជាបន្ដបន្ទាប់ហើយ ជាពិសេស អ្នកសារព័ត៌មាននិង គ.ជ.ប ត្រូវមានទំនាក់ ទំនងល្អជាមួយគ្នា។

នៅពេលជាមួយគ្នានេះដែរ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានទទូចឱ្យអ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់ វិជ្ជាជីវៈរបស់ខ្លួនដោយឥតលម្អៀង។

លោក ហង្ស ពុទ្ធា ៖ «ភាពត្រឹមត្រូវរបស់អ្នកសារព័ត៌មានគឺ ត្រូវអព្យាក្រឹត្យ ហើយផ្សាយព័ត៌មានដោយឯករាជ្យ ក្នុងនោះអ្នកព័ត៌មានមិនត្រូវទទួលសំណូក មិនត្រូវលម្អៀងទៅរកភាគីណាទេ »។
តែសូមជម្រាបថា ប្រព័ន្ធទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត លើកនេះ ធ្វើឡើងដោយ កុំព្យូទ័រ គឺជាការជំនួយបច្ចេកទេសពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x