loader

ស្ត្រី​អាយុ ​៨៥​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​លើ​កំពូលភ្នំ​Everest​ព្រោះ​ចង់​បំបែក​កំណត់​ត្រា​ពិភពលោក​

ទីក្រុងកាត់ម៉ាន់ឌូ៖ ស្ត្រីចំណាស់អាយុ ៨៥ ឆ្នាំម្នាក់មកពីក្រុង Gurkha បានព្យាយាមចង់បានរហ័សនាម ជាស្ត្រីចំណាស់ម្នាក់ដែលឡើងទៅលើភ្នំ Everest ខ្ពស់បំផុត ហើយទីបំផុតគាត់បានស្លាប់នៅទីនោះកាលពីថ្ងៃសៅរ៍ ទី ០៦ ខែឧសភា។

ស្រ្តីម្នាក់ឈ្មោះ Miura វ័យ ៨០ឆ្នាំជាជនជាតិជប៉ុន បានឡើងទៅដល់កំពូលភ្នំ Everest រយៈដែលកម្ពស់ ៨៨៤៨ ម៉ែត្រ។
ស្រ្តីម្នាក់ឈ្មោះ Miura វ័យ ៨០ឆ្នាំជាជនជាតិជប៉ុន បានឡើងទៅដល់កំពូលភ្នំ Everest រយៈដែលកម្ពស់ ៨៨៤៨ ម៉ែត្រ។

ស្ត្រីចំណាស់នេះឈ្មោះ Min Bahadur Sherchan បានព្យាយាម សាកល្បងចង់ដណ្តើមតំណែងឈ្មោះគាត់មកវិញពីអ្នកឡើងភ្នំម្នាក់ដែលជាជនជាតិជប៉ុន Yuichiro Miura ដែលបានឈ្នះកាលពីឆ្នាំ២០១៣។

រដ្ឋមន្ត្រីក្រសួងទេសចរណ៏ Gyanendra Shrestha បានប្រាប់មកភ្នាក់ងារ សារព័ត៌មានថា អ្នកស្រី Sherchan បានសា្លប់ នៅជំរំដែលមានកំពស់ ៥៣៨០ ម៉ែត្រ កាលពិថ្ងៃ០៦ ខែឧសភា នៅប្រហែលម៉ោង ៥-១៤នាទី ។ តែ ករណីដែលស្លាប់នេះនៅមិនទាន់ដឹងនៅឡើយទេ។

កាលពីឆ្នាំ ២០០៨ ទាហានម្នាក់ដែលមានវ័យ ៧៦ ឆ្នាំ បានបំបែកកំណត់ត្រា ពិភពលោកលើភ្នំEverestក៏ប៉ុន្តែ គាត់បានបាត់បង់តំណែងនេះទៅវិញនៅរយៈពេល៥ ឆ្នាំចុងក្រោយបន្ទាប់ពី ស្ត្រីម្នាក់ឈ្មោះ Miura វ័យ ៨០ឆ្នាំជាជនជាតិជប៉ុន បានឡើងទៅដល់កំពូលភ្នំ រយៈដែលកម្ពស់ ៨៨៤៨ ម៉ែត្រនេះ។

តាមទីភ្នាក់ងារសារព័ត៌មាន AFP អ្នកដែលបានឡើងលើ កំពូលភ្នំដ៏ខ្ពស់ជាងគេលើ ពិភពលោកនេះ មាន៧៥០នាក់ តែក្នុងនោះ ក៏មានអ្នកស្លាប់ លើ កំពូលភ្នំនេះដែរ ដោយ ការគាំថងបេះ ដូង៕ AFP

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x